adverise with khmeread 2222

ឃាត់​បុរស​ម្នាក់​ពីបទ​បង្ក​របួសស្នាម​ផង​និង​បង្ក​អគ្គិភ័យ​ផង​

    តាកែវ ៖ ប៉ូលិស​ស្រុក​បាទី​ខេត្តតាកែវ​បានការ​ស្រាវជ្រាវ​ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​របស់​សាលាដំបូង​ខេត្តតាកែវ​កាលពី​ថ្ងៃទី​១១​មករា​ឆ្នាំ​២០១៦​​ នៅភូមិ​គ្រួស​ ឃុំ​ពា​រាម ស្រុក​បាទី​ខេត្តតាកែវ​ពីបទ​បង្ក​របួសស្នាម​ដោយ​ចេតនា​ផង​និង​បង្ក​អគ្គិភ័យ​ផង​។​
    ប៉ូលិស​និយាយថា ជនជាប់ចោទ​ឈ្មោះ​ទូច ណុប​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​គ្រួស​ឃុំ​ពា​រាម​ស្រុក​បាទី​ខេត្ត តាកែវ​។ ការចាប់ខ្លួន​គឺ​យោង​ដីកា​លេខ​១២៩ ចុះ​ថ្ងៃទី ៥​កញ្ញា​ឆ្នាំ​២០០៧ របស់លោក​ហុក វ៉ាន់​ធី​ណា  ចៅក្រម​ស៊ើ​ប​សួរ​សាលាដំបូង​ខេត្តតាកែវ ពីបទ​បង្ក​របួស​ដោយ​ចេតនា និង​បង្ក​អគ្គិភ័យ ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​គ្រួស​ឃុំ​ពា​រាម​ស្រុក​បាទី​ខេត្តតាកែវ កាលពី​ថ្ងៃទី​១៣​មេសា​ឆ្នាំ​២០១០​។​
   ក្នុងករណី នេះ​សមត្ថកិច្ច​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់