Joe allen 638521

អតីតកីឡាករហង្សក្រហម Joe Allen លាតត្រដាង​ការពិត​ថា​ខ្លួន​គាត់​ជា​អ្នកគាំទ្រ Man Utd ផ្គាប់​មុខ​មួយរូប​

    ​ទោះបីជា Joe Allen កំពុង​រស់នៅក្នុង​ទ្រនុំ​ថ្មី និង​ផ្លាស់​ទៅកាន់ Stoke គាត់​គឺ​មនុស្ស​ម្នាក់​ដែល​នៅតែ​ទទួលបាន​ការគោរព​ស្រឡាញ់​ខ្ពស់​ពី​អ្នកគាំទ្រ​នៅ​ទឹកដី​ហង្ស​ក្រហម Liverpool ។​

​    ​អតីត​ខ្សែបម្រើ​របស់ Swansea រូបនេះ បាន​ចំណាយពេល​ស្នាក់នៅ​អស់​រយៈពេល​បួន​រដូវ​កាល​ជាមួយ​ហង្ស​ក្រហម មុនពេល​ដែល​គាត់​ចូលរួម​ជាមួយនឹង​ក្រុម​របស់លោក Mark Hughes ទោះបីជា​អ្វីៗ​មិន​រលូត​ដូច​ការរំពឹងទុក​ក្តី ខណៈ Stoke កំពុង​នៅ​តំបន់​កាត់ចោល​។ យ៉ាងហោចណាស់ Allen ក៏​អាច​រីករាយ​ជាមួយនឹង​ជោគជ័យ​ផ្ទាល់ខ្លួន ដោយ​គាត់​អាច​ស៊ុត​បញ្ចូល​ទី​ក្នុងជំនួប​ជាមួយ​បិសាច​ក្រហម Manchester United ។​

​    ​ទោះបីជា​គ្រាប់​បាល់​មួយ​នោះ បានធ្វើឱ្យ​ការគោរព​ស្រឡាញ់​ពី​ប្រិយមិត្ត​របស់​ហង្ស​ក្រហម​របស់គាត់​មិនមាន​បញ្ហា ប៉ុន្តែ​តារាបាល់ទាត់​អន្តរជាតិ​រូបនេះ អាច​នឹង​ធ្លាក់ចូល​ទៅក្នុង​ស្ថានភាព​គ្រោះថ្នាក់​មួយ ជាមួយនឹង​ពាក្យសម្តី​ប៉ុន្មាន​ម៉ាត់​ចុងក្រោយ​របស់គាត់​។​

​    ​ដោយ​បញ្ជាក់​ទៅកាន់​ប្រិយមិត្ត​វ័យក្មេង​ម្នាក់​របស់​វែ​ល ដែល​បាន​ចំណាយពេល​ពេញ​មួយថ្ងៃ​នៅ​ជាមួយ​វីរបុរស​ក្រុម​ជម្រើសជាតិ​របស់គាត់ Allen បាន​បង្ហើប​ឱ្យដឹងថា ជាការ​ពិត​គាត់​គឺជា​ប្រិយមិត្ត​របស់​បិសាច​ក្រហម​។​

​    ​Allen បាន​បញ្ជាក់ថា "​អ្នក​មិនដឹង​អ្វី​ឡើយ កុំ​ប្រាប់​នរណា​ឱ្យដឹង ប៉ុន្តែ ខ្ញុំ​គឺជា​ប្រិយមិត្ត​ម្នាក់​របស់ Man U ដូច្នេះ​វា​ជាការ​លំបាក​បន្តិច​ហើយ​សម្រាប់​ខ្ញុំ​ក្នុងការ​ស៊ុត​គ្រាប់​បាល់​មួយ​នោះ​"៕

មតិយោបល់