adverise with khmeread Untitled 1

ផ្ទះ Angelina Jolie លាក់កំបាំង​ខ្លាំង សូម្បី Google Street View ក៏​មិនអាច​មើលឃើញ​ដែរ

​    ​Angelina Jolie បាន​ប្ដូរ​ទៅ​រស់នៅ​វិមាន​មួយ​ក្នុង​សង្កាត់​ផ្ដាច់មុខ​មួយ​ក្នុង​ពិភពលោក ដែល​សម្បី​តែបើ​ក​មើល​ក្នុង Google Street View ក៏​មិនឃើញ​ដែរ​។​

​    ​តារា​សម្ដែង​វ័យ ៤១ ឆ្នាំ​រូបនេះ​បាន​នាំ​កូន​ប្រាំមួយ​នាក់​ពី Malibu ទៅ​ជួល​ផ្ទះ​ថ្មី​មានតម្លៃ ៣ ម៉ឺន​ដុល្លារ​ក្នុង​មួយខែ​លាក់ខ្លួន​នៅលើ​ភ្នំ ជា​ទ្វារ​សហគមន៍​មួយ​ក្នុង​ទីក្រុង Los Angeles រដ្ឋ California ។​

​    ​នៅ​ទីនោះ​ក៏មាន​អ្នកជិតខាង​ជាតា​រាៗ​រស់នៅ​ដែរ រួមមាន​ដូចជា Kim Kardashian និង Kanye West, នាង Miley Cyrus, លោក Drake និង នាង Jennifer Lopez ផងដែរ​។​

​    ​ផ្ទៃដី​ផ្ទះជួល​ថ្មី​របស់ Jolie មាន​ទំហំ ៧៤៤ ម៉ែត្រការ៉េ ជាពិសេស​មាន​អាង​ហែល​ទឹក​ចំនួន ២ កន្លែង​ទឹកធ្លាក់​មួយ និង កន្លែង​លំហែ​មាត់សមុទ្រ​ទំហំ ៧៤ ម៉ែត្រការ៉េ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Entertainment Tonight​។​

​    ​នេះ​ជា​ផ្ទះ​បែប​ឯកជន​លាក់ខ្លួន​នៅលើ​ភ្នំ​ដែល Jolie បាន​ជួល បន្ទាប់ពី​លែងលះ​ជាមួយនឹង Brad Pitt៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់