adverise with khmeread Unnamed %281%29

ចោរ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​បានសម្រេច​រត់​មិន​រួច​ជាប់​ខ្នោះ​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនសង្ស័យ​មាន​គ្នា​២​នាក់​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រីម្នាក់​ បានសម្រេច​ហើយ​បើក​ម៉ូតូ​រត់គេច​ដល់​កន្លែង​សមត្ថកិច្ច​ដាក់​គោលដៅ​ចរាចរ​ណ៌​ហៅ​ឆែកឆេរ​ខណៈ​ពួកគេ​មិនមាន​មួក​សុ​វត្តិភាព​។ គាប់​ជួន​ពេលដែល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ដេញតាម​ហើយ​ស្រែកថា​ចោរៗ​ពេលនោះ​គ្នា​គេ​ម្នាក់​បាន​រត់​ត្រូវ​សមត្ថកិច្ច​ដេញចាប់បាន​មកវិញ។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១ ​និង​២០​នាទី​យប់​ថ្ងៃទី​១០​ ខែតុលា​ ឆ្នាំ​២០១៦ ​តាម​បណ្ដោយ​ផ្លូវ​២៧១​ ត្រង់ចំណុច​ខាងមុខ​ខារ៉ាអូខេ​ឌួ​បៃ​ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។​

    យោងតាម​សម្ដី​ស្ត្រី​រងគ្រោះ​បានឱ្យ​ដឹងថា មុនដំបូង​រូបគាត់​បានចេញ​មកពី​លេង​ផ្ទះ​មិត្ត​ភក្តិនៅ​ម្ដុំ​បឹងត្របែក​ដោយ​ជិះ​ម៉ូតូ​ម៉ាក​ធូ​ដេ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1BU-3562។ ​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្គូ​ប​ពី​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1BR-7862 ​មក​អែប​ហើយ​ធ្វើ​សកម្មភាព​ឆក់​តែម្ដង​។​

    ភ្លាមនោះ​គាត់​បាន​ស្រែក​ចោរៗ​ ហើយ​ជិះ​ម៉ូតូ​ដេញតាម​រហូតមកដល់​គោលដៅ​ចរាចរ​ណ៌​បានឃើញ​សមត្ថកិច្ច​ចាប់បាន​តែម្ដង​។ ចំណែក​កាបូប​ដែល​ជនសង្ស័យ​ឆក់​មាន​លុយ​ខ្មែរ​៥០០០​រៀល ​និង​ទូរស័ព្ទ​អិន​ចុច​ពិល​២​គ្រឿង​ប៉ុណ្ណោះ។​

    ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ​ និង ​សុខា ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ​ មុខរបរ​កាត់សក់​ស្នាក់នៅ​ចាក់អង្រែ​ក្រោម និង​ជនសង្ស័យ​ទី​២-​ឈ្មោះ​ ឆែម ​រស្មី ​ភេទ​ប្រុស ​អាយុ​១៦​ឆ្មាំ ស្នាក់នៅ​ខណ្ឌ​ច្បារអំពៅ។​

    ចំណែក​ជនរងគ្រោះ​មានឈ្មោះ ហេង ​ហ៊ុន​ឡាង ​ភេទ​ស្រី ​អាយុ​៣៩​ឆ្នាំ ​មុខរបរ​លក់ដូ​ស្នាក់​នៅផ្ទះ​លេខ​២៨​ ផ្លូវ​២៥ ​សង្កាត់​បឹងទំពុន​ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ។​

    ក្រោយមក​សមត្ថកិច្ច​ម​ក​សួរនាំ​នៅ​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ​ និង​ប្រគល់​កាបូប​ទូរស័ព្ទដៃ​ឱ្យទៅ​ជនរងគ្រោះ​វិញ។ ​បច្ចុប្បន្ន​ជនសង្ស័យ ​និង​វត្ថុតាង​ត្រូវបាន​ប​ញ្ចូន​ទៅ​អធិការ​ខណ្ឌចំការមន​៕

 

adverise with khmeread

មតិយោបល់