adverise with khmeread Unnamed %281%29

អាវុធហត្ថ​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​បុរស​៦​នាក់​លាក់ទុក​ថ្នាំញៀន​៤​កញ្ចប់​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​បានធ្វើការ​ឃាត់ខ្លួន​បុរស​៦​នាក់​រួមទាំង​ថ្នាំញៀន​៤​កញ្ចប់​ខណៈពេល​កម្លាំង​កំពុង​ល្បាត​ហើយ​មានការ​សង្ស័យ​ក៏បាន​ឃាត់​ដើម្បី​ធ្វើការ​ឆែកឆេរ​កាលពី​វេលា​ម៉ោង​៩​ និង​ង​៣០​នាទី​យប់​ថ្ងៃទី​១០​ ខែតុលា ឆ្នាំ២០១៦​ត្រង់​ចំ​ណ្ច​មុខ​ច្រកចូល​ផ្ទះសំណាក់​អង្គរ​ពេ​ជ្យ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    តាម​ប្រភពព័ត៌មាន​ពី​កម្លាំង​អាវុធហត្ថ​បានឱ្យដឹងថា មុនពេល​កើតហេតុ​កម្លាំង​ម៉ូតូ​ធំ​របស់​អា​វុ​ហត្ថ​ខណ្ឌ​សែន​សុខ​បានធ្វើការ​ល្បាត​តាម​បណ្ដោយ​ផ្លូវ​២៧១ ក៏បាន​ប្រទះឃើញ​ម៉ូ​​តូ​បី​គ្រឿង​មាន​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ​ពីរ​គ្រឿង​ពាក់​ស្លាក​លេខ​ព្រៃវែង 1F- 7560, កំពង់ចាម 1C-7747 និង​មួយគ្រឿង​ទៀត​ម៉ាក​សង់​សេរី​ឆ្នាំ​៩៨​ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ ភ្នំពេញ 1AY-5788 ក៏​បានធ្វើ​ការឃាត់​ហើយ​ធ្វើការ​ឆែកឆេរក៏រកឃើញ​ថ្នាំញៀន​ចំនួន​បួន​កញ្ចប់​នៅលើ​ខ្លួន​អ្នក​ទាំង​ប្រាំមួយ​នោះ​រួច​បញ្ជូន​ទៅកាន់​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​ដើម្បី​ធ្វើការ​សួរនាំ។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា អ្នក​ទាំង​ប្រាំមួយ​មានឈ្មោះ ១- ​ហេង តុលា អាយុ​២០ឆ្នាំ​មុខរបរ​ជាងសំណង់ ស្នាក់នៅ​ឃ្លាំង​កំបូល សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ, ២- អឿន សា​រ៉ា​យ អាយុ​៣០ឆ្នាំ​នៅផ្ទះ នៅ​ជាមួយគ្នា, ៣- ពៅ ចិន អាយុ​២១ឆ្នាំ​កាត់​ខោអាវ ស្នាក់នៅ​ម្ដុំ​សាលា​សាមគ្គី សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក, ៤- ហេន សៅ អាយុ​២៥ឆ្នាំ​ជាង​អារឈើ ស្នាក់នៅ​ផ្ទះជួល ភូមិ​អូរ​បែកក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ, ៥-​ ឃុំ មករា អាយុ​២០ឆ្នាំ រៀន​ពេទ្យ ស្នាក់នៅ​ផ្ទះជួល​ម្ដុំ​ពេទ្យ​រុស្សី សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ និង​៦-​ ចាន់ ណាក់ អាយុ​២០ឆ្នាំ រោងចក្រ ស្នាក់នៅ​ភូមិ​បឹង​សាឡាង សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក។​

    បច្ចុប្បន្ន​អ្នក​ទាំង​ប្រាំមួយ​នាក់​នោះ​កំពុងតែ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​តុលារ​ការរង់ចាំ​ការចាត់ការ​ទៅតាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់