adverise with khmeread Unnamed %281%29

ងងុយដេក​បើករថយន្ត​ហោះ​ឡើង​រង្វង់​មូល​ព្រហ្ម​មុខ​បួន​ជ្រោយចង្វារ​ខ្ទេច​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​រថយន្ត​ម៉ាក​តូយ៉ូតា​ម៉ាក​ព្រូស​មួយគ្រឿង​ក្នុងស្ថានភាព​ង​ងុ​យ​ដេក​ងោក​មួយភាំង ភ្ញាក់​មកវិញ បុក​ខឿន​សួនច្បារ​ច្រមុះជ្រូក​និង​សួនច្បារ​រង្វង់​មូល​ព្រហ្ម​មុខ​បួន ជ្រោយចង្វារ​បណ្តាល​ខូ​ត​រថយន្ត តែ​មិន​បណ្តាលឱ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​នោះឡើយ។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង១២ និង៤០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី១១ តុលា ២០១៦ នៅ​ចំណុច​ព្រហ្ម​មុខ​បួន​រង្វង់​មូល​ជ្រោយ​ត្រើយ​ខាងកើត ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ។​

    តាម​សាក្សី​កន្លែងកើតហេតុ បានឱ្យដឹងថា ដំបូង​គេ​បានឃើញ បុរស​ម្នាក់​បើកបរ​រថយន្ត​មួយគ្រឿង​ម៉ាក​ព្រូស​ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AF-5673 តាម​បណ្តោយ​ផ្លូវ​លេខ​៦A ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន ទិសដៅ​ពី​កើ​តទៅ​លិច។​

    ខណៈ​ជិត​មកដល់​ចំណុចកើតហេតុ​រថយន្ត​បាន​បន្ថែម​ល្បឿន​វ៉ា​ខាងឆ្វេង​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត​នៅ​ខាង ស្រាប់តែ​មកដល់​កន្លែង​កើតហេតុ ជា​ចំណុច​ផ្លូវ​កោង​ និង​មាន​ខឿន​សួន​ពុះ​ចែក​ទ្រូងផ្លូវ បាន​វ៉ា​ក់​អ៊ើ ទើប​បុក​ទាំង​កម្រោល តែ​រថយន្ត​មិនទាន់​អស់​ល្បឿន បាន​ជ្រុល​បុក​ឡើងទៅ​រង្វង់​ព្រហ្ម​មុខ​៤ បណ្តាល​ដាច់​កង់​ផ្នែក​ខាងឆ្វេង​ផ្ទុះ​ពោង​ការពារ​ទាំងអស់ ទើប​រថយន្ត​ទៅមុខ​លែងរួច ហើយ​និង​បាក់បែក​ខឿន​ថ្ម​សួនច្បារ​ផងដែរ។​

    បើតាម​សម្តី​របស់​បុរស​ដែលជា​អ្នកបើកបរ ព្យាយាម​មិន​ប្រាប់​ឈ្មោះ​បាន​ប្រាប់​ឱ្យដឹងថា គាត់​មិនបាន​ផឹកស្រា​នោះទេ មកពី​គាត់​លេបថ្នាំ​ផ្តាស​សាយ ទើប​ងងុយគេង​ភោក​មួយភាំង ភ្ញាក់ឡើង​ស្រាប់តែ​ជួប​គ្រោះថ្នាក់​បែបនេះ​តែម្តង។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទៅដល់​កន្លែងកើតហេតុ ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​ក្រុងឱ្យ​ចុះមក​វាស់វែង​យកទៅ​ទុក​នៅ​ចរ​ចរណ៍​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ដោះស្រាយ​៕

 

adverise with khmeread

មតិយោបល់