adverise with khmeread Unnamed

វ៉ៃខ្នោះ​ជនសង្ស័យពីរ​នាក់​ពាក់ព័ន្ធ​ថ្នាំញៀន​

    កណ្តាល ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​រក្សាទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រភេទ​ម៉ា​ទឹកកក​កាលពី​ថ្ងៃទី​១០​ តុលា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៥ ​និង​២០​នាទី ល្ងាច​នៅ​ចំណុច​ផ្លូវលំ​ភូមិ​ចំការ​គួ​យ​ ឃុំ​ព្រៃ​ពួច​ ស្រុក​អង្គស្នួល ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនល្មើស ០២​ នាក់​ដែល​ឃាត់ខ្លួន​១-​ឈ្មោះ​មោះ ផន សៅ​ណា ​ហៅ​ខ្នា​ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត រស់នៅ​ភូមិ​ប្រប​វត្ត ​ឃុំ​ព្រៃ​ពួច ​ស្រុក​អង្គស្នួល ​ខេត្តកណ្ដាល ​និង​២-​ឈ្មោះ អ៊ី​ង ភា​រុ​ទ្ធ​ ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ ​មុខ​របស់​មិន​ពិត រស់នៅ​ភូមិ​ត្រពាំង​ជ្រៅ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល។ វត្ថុតាង​ចាប់យក ១-ថ្នាំ​ម្សៅ​ពណ៌​សថ្លា​សង្ស័យថា​សារធាតុ ញៀន ​(០១​កញ្ចប់​តូច​) ​និង​២-ទូរ​សព្ទ័​ដៃ​ម៉ាក​អិន​ចុច​ពិល​០១ គ្រឿង​។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​កម្លាំង​ផ្នែក​ជំនាញ ​បានទទួល​ព័ត៌មាន​ពី​កម្លាំង​ផ្ដល់ព័ត៌មាន​ថា​មានមុខ​សញ្ញា​កំពុងតែ​ជួញដូរ​ថ្នាំញៀន​នៅ​ចំណុច​ខាងលើ ទើប​ប៉ូលិស​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​មុខសញ្ញា​បាន​ម្នាក់ ​ដើម្បី​ត្រួតពិនិត្យ​មុខសញ្ញា​រកឃើញ​ម្សៅ​ពណ៌​ស​ថ្លា​សង្ស័យថា​សារធាតុ​ញៀន​ចំនួន​០១​កញ្ចប់​តូច។ ​បន្ទាប់មក​បាន​បន្តធ្វើ​ការឃាត់ខ្លួន​បាន​ជនល្មើសម្នាក់​ទៀត​នៅ​ចំណុច​ភូមិ​ត្រពាំង​ជ្រៅ ​ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល​។​

    តាម​ចម្លើយសារភាព​របស់​ជ​ន​ពី​ជនល្មើស ឆ្លើយថា​ចំពោះ​ថ្នាំញៀន​ទាំងនេះ​ខ្លួន​បាន​ទិញ​ពីមុខ​សញ្ញា​នៅ​ក្នុ​ង​តំបន់​សេដ្ឋកិច្ច​​ ដើម្បី​យកមក​ចែកចាយ​បន្ត។ បច្ចុប្បន្ន​ជនល្មើស​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ដើម្បី​បន្ត​នីតិវិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់