adverise with khmeread 1

អតីតកម្មការិនីរោងចក្រកាត់ដេរក្លាយជាកំពូលតារាបង្ហាញម៉ូតល្បីលើអ៊ីនធឺណេតដោយសារចៅស្រី

    ពាក់អាវពណ៌ខ្មៅ លាបក្រែមពណ៌ក្រហម មានអាវខាងក្រៅធ្វើពីរោមចៀម ថែមវ៉ែនតាពណ៌ខ្មៅមួយទៀត លោកយាយកម្មកររោងចក្រចូលនិវត្តន៍អាយុ ៧៤ ឆ្នាំមកពីទីក្រុង Changsha ខេត្ត Hunan លេងស្ទីលដូចតារាម៉ូដែលវ័យក្មេងអ៊ីចឹង។

    លោកយាយ Huang Citong មិនដែលស្រមៃថាស្លៀកពាក់បែបនេះដូចជាតារាម្នាក់ពីមុននោះទេ។ ប៉ុន្ដែនៅពេលលោកយាយទៅសួរសុខទុក្ខចៅស្រីរបស់គាត់ឈ្មោះ Guo Jingjing ចៅរបស់គាត់ក៏ចេញផ្នត់គំនិតមួយ។

    នាង Guo Jingjing វ័យ ២០ ឆ្នាំ គឺជានិសិ្សតសាកលវិទ្យាល័យជាន់ខ្ពស់ ស្រឡាញ់ការបង្ហាញម៉ូដ និងថតរូបភាព។ កាលពីខែកុម្ភៈឆ្នាំមុន នៅពេលលោកយាយនាងទៅសួរសុខទុក្ខ នាងបានចាប់អារម្មណ៍លើភាពឆើតឆាយរបស់យាយនាង។

    នាងនិយាយថា "លោកយាយមើលទៅផ្អែមល្ហែមនិងមានអំណាច ប៉ុន្ដែសម្លៀកបំពាក់របស់គាត់មិនសូវល្អទេ ដូច្នេះខ្ញុំចង់ផ្លាស់ប្ដូរផ្នត់គំនិតរបស់មនុស្សទៅលើមនុស្សចាស់"។

    នាងបានប្រាប់យាយនាងថា នាងត្រូវការគាត់ជួយក្នុងកិច្ចការសាលាមួយ។ លោកយាយក៏បានយល់ព្រម និងចាប់ផ្ដើមរូបដំបូងនៅក្បែរផ្ទះចៅរបស់គាត់។

    ពិតណាស់ រូបថតដែលចៅរបស់គាត់បានថតយកទៅធ្វើជាកិច្ចការសាលា គឺទទួលបានការគាំទ្រលើសការរំពឹងទុក។ ហើយខាងក្រោមនេះគឺជាប្រជុំរូបថតរបស់លោកយាយ Huang ថតដោយចៅរបស់គាត់ Guo ពិតជាមានថ្វីដៃមិនធម្មតាទាំងលោកយាយនិងចៅមែន៕

adverise with khmeread

មតិយោបល់