adverise with khmeread 12506833 1077808012269485 1262252249 n

Messi ឈ្នះ​បាល់​មាស​លើក​ទី ៥ ខណៈ​លោក Luis Enrique ជាប់​ឈ្មោះ​ជា​គ្រូបង្វឹក​ល្អ​ប្រចាំឆ្នាំ ២០១៥

កំពូល​កីឡាករ​បាល់ទាត់​ពិភពលោក Lionel Messi បានឈ្នះ​ពានរង្វាន់​បាល់​មាស​ជា​លើក​ទី ៥ ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​បាល់​មាស​បា​ឡុង​ដ័​រ​របស់​ហ្វ៊ី​ហ្វា ឬ​ហៅថា FIFA Ballon d'Or ដែល​ធ្វើឡើង​នៅ​ទីក្រុង Zurich ប្រទេស​ស្វី​ស​កាលពី​រាត្រី​ថ្ងៃ​ចន្ទ បន្ទាប់ពី​ទទួល​សម្លេងគាំទ្រ​ពី​កីឡាករ​អាជីព​ដូចគ្នា​ចំនួន ៤១,៣៣ ភាគរយ រីឯ Ronaldo ទទួលបាន​ត្រឹម ២៧,៧៦ ភាគរយ ហើយ Neymar ទទួលបាន​តិចជាងគេ​ក្នុងចំណោម​បេក្ខភាព​សម្រិតសម្រាំង​បី​រូប គឺ ៧,៨៦ ភាគរយ​ប៉ុណ្ណោះ​។   

​ដោយឡែក លោក Enrique ទទួលបាន​ពានរង្វាន់​គ្រូបង្វឹក​ឆ្នើម​ប្រចាំឆ្នាំ ដោយសារ​លោក​បាន​លើក​ពាន​ចំនួន​ប្រាំ​ជាមួយ​ក្រុម​អ្នកមាន​បុណ្យ Barcelona ក្នុង​រដូវ​កាល​ដំបូង​ជាមួយ​ក្លឹប​។​

​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ មិនបាន​ចូលរួម​ក្នុង​ពិធី​ទេ ប៉ុន្តែ​នាយក​កីឡាបាល់ទាត់​របស់​ក្លឹប​លោក Robert Fernández ទទួល​ពានរង្វាន់​នេះ​ជំនួស​លោក​៕

adverise with khmeread
ប្រភព៖ ​ម៉ា​កា​

មតិយោបល់