adverise with khmeread 1

Tostao ថា Neymar ល្អជាង Romario និង Ronaldo

    ​អតីត​តារាបាល់ទាត់​ឆ្នើម​របស់​ប្រេ​ស៊ី​ល Tostao មាន​អារម្មណ៍​ថា ខ្សែប្រយុទ្ធ​របស់​ក្រុម​អ្នកមាន​បុណ្យ Barcelona កីឡា​រក Neymar គឺ​ល្អ​ជាង​មិត្ត​រួម​សញ្ជាតិ​ដ៏​ល្បីល្បាញ​របស់គាត់​លោក Romario និង Ronaldo ហើយ​បាន​គាំទ្រ​តារាបាល់ទាត់​វ័យ ២៤​ឆ្នាំ​រូបនេះ ក្លាយទៅជា​តារា​ឆ្នើម​ដាច់​គេ​ប្រចាំ​ប្រទេស​របស់គាត់ ដោយ​ចាញ់​តែ Pele ប៉ុណ្ណោះ​។​

​    ​Neymar គឺ​នៅតែ​ស្ថិតនៅ​ពីក្រោយ Ronaldo និង Romario តារា​ចំណាត់ថ្នាក់​អ្នករក​គ្រាប់​បាល់​ច្រើនជាងគេ​គ្រប់​សម័យកាល​របស់​ប្រេ​ស៊ី​ល ដែល​កំពូល​តារាង​ជា​របស់ Pele ប៉ុន្តែ Tostao នឹង​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការដាក់​អតីត​មិត្ត​រួម​ក្រុម Santos របស់គាត់​នៅ​ពីមុខ​និមិត្តរូប​ខ្សែប្រយុទ្ធ​ប្រចាំ​ប្រទេស​ខ្លួន​។​

​    ​Tostao បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ El Pais ថា "Neymar គឺ​ល្អ​ជាង Romario និង Ronaldo ជាស្រេច​ទៅហើយ​។ ខ្ញុំ​មិនដឹងថា​តើ​គាត់​នឹង​ក្លាយទៅជា​កីឡាករ​ល្អ​ដាច់​គេ​ក្នុង​លោក​ឬ​អត់​នោះទេ​។ ប៉ុន្តែ​គឺ​មិនមាន​មន្ទិលសង្ស័យ​អ្វី​ឡើយ​អំពី​វា គាត់​គឺជា​បាតុភូត និង​ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់​។ គាត់​មាន​គ្រប់​បច្ចេកទេស​ដែល​ខ្សែប្រយុទ្ធ​ម្នាក់​ត្រូវការ​"​។

​    ​"​គាត់​ស៊ុត​បានល្អ មាន​ភាព​ឆ្លា​ង​វៃ ប៉ះបាល់​បានល្អ និង​មាន​ល្បឿន​លឿន​។ គាត់​ប្រហែលជា​មិន​នៅ​ទីនោះ​នៅឡើយ​ទេ ប៉ុន្តែ​គាត់​អាច​ក្លាយទៅជា​កីឡាករ​ល្អ​ដាច់​គេ​របស់​ប្រេ​ស៊ី​ល​គ្រប់​ជំនាន់​ចាប់តាំងពី Pele"៕

 

adverise with khmeread
ប្រភព៖ Goal

មតិយោបល់