adverise with khmeread 1

Wayne Rooney និយាយថា Jordan Henderson ជាកីឡាករអស្ចារ្យណាស់

    ​Wayne Rooney បាន​សាទរ Jordan Henders ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់​ជាមួយនឹង​គុណ​ភាពជា​អ្នកដឹកនាំ​ក្រុម បន្ទាប់ពី​ខ្សែបម្រើ​របស់​ហង្ស​ក្រហម Liverpool រូបនេះ​នឹងធ្វើ​ជា​ប្រធាន​ក្រុម​ដឹកនាំ​ក្រុមបាល់ទាត់​អន្តរជាតិ​អង់គ្លេស​ទៅ​ជួប​មុខ​ជាមួយនឹង​ស្លូ​វេ​នី​នា​រាត្រី​នេះ​។​

​    ​ប្រធាន​ក្រុម​ប្រចាំ​ក្រុម​បិសាច​ក្រហម Manchester United ដែល​ត្រូវ Jose Mourinho ទម្លាក់​ចេញពី​តំណែង ទទួលបាន​ការទម្លាក់​តំណែង​ជាថ្មី​ផ្សេងទៀត​របស់ខ្លួន ដោយ​ការ​កាត់ឈ្មោះ​ចេញពី​ឈុត​ជម្រើស ១១​នាក់​ដំបូង​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស ហើយ​អ្នកចាត់ការ​ទូទៅ​បណ្តោះអាសន្ន​លោក Gareth Southgate បានប្រកាស​ឈ្មោះ Jordan Henderson តែងតាំង​ជា​ប្រធាន​ក្រុម​ក្នុងតួនាទី​ដែល​អវត្តមាន​របស់គាត់​។​

​    ​Rooney បាន​បញ្ជាក់ថា "​ខ្ញុំ​គិតថា Jordan គឺជា​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​។ គាត់​បាន​ទទួលយក​ការងារ​ដ៏​លំបាក​មិនគួរ​ឱ្យ​ជឿ​មួយ​ពី Steven Gerrard ហើយ​គាត់​ពិត​ជាមាន​ការរីក​ចម្រើន​សម្រាប់​តំណែង​មួយ​នោះ​។ គាត់​គឺជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់ ជាមួយនឹង​គុណភាព​ជា​អ្នកដឹកនាំ​"៕

 

adverise with khmeread
ប្រភព៖ 90min

មតិយោបល់