adverise with khmeread Untitled 1

លោក Anthony Taylor នឹងដឹកនាំការប្រកួតរវាង Liverpool និង Man Utd

          ការ​ប្រកួត​រវាង​ក្រុម​ហង្សក្រហម Liverpool និង​ក្រុម​បិសាចក្រហម​ Man Utd នៅពហុកីឡាដ្ឋាន Anfield នៅ​យប់​ថ្ងៃ​ច័ន្ទ​ ជា​ការ​ប្រកួត​មួយ​ក្នុង​ចំណោម​ការ​ប្រកួត​ដែល​ទស្សនិកជនរង់ចាំបំផុត​នៅរដូវ​កាល​នេះ។

          ក្រុម​ Liverpool របស់​លោក Jurgen Klopp ចាប់ផ្តើម​បាន​ល្អនៅ​រដូវ​កាល​នេះ ហើយ​ការជឿជាក់លើការលើកពាន​របស់ពួកគេ​នឹងត្រូវ​បាន​តេស្ត​សមត្ថភាព​ជាមួយក្រុម​ Man Utd របស់​លោក Jose Mourinho។

          ព្រីមីញ៉េ​លីក​បាន​បញ្ជាក់ថា លោក Anthony Taylor នឹង​ក្លាយជា​អាជ្ញា​កណ្តាល​​សម្រាប់គូប្រជែង​មួយគូនេះ​។​ លោក Taylor ក៏ជាអ្នកដឹកនាំ​ការ​ប្រកួត​ Euro 2016 ហើយ​លោកក៏ធ្លាប់ដឹកនាំការប្រកួត​ដែល​ Man Utd ​ឈ្នះ​ក្រុម​ Southampton ២-០ កាលពីដើមរដូវ​កាលនេះ។

          ក្រុម​​ Man Utd បានយក​ឈ្នះ​ក្រុម​ Liverpool ​នៅក្នុង​ជំនួប​បួន​លើក​ចុង ក្រោយ​នៅ​ក្របខណ្ឌ PL ប៉ុន្តែកាល​ពីរដូវ​កាលមុន​ Man Utd ក៏ត្រូវ​ក្រុម​ Liverpool ​ទម្លាក់ពីក្របខណ្ឌ Europa League​ ផងដែរ ៕​

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់