adverise with khmeread 1

Christian Benteke ស៊ុតចូលគ្រាប់ជម្រុះវើលខាប់លឿនជាងគេបំផុត

    ​ខ្សែប្រយុទ្ធ​របស់ Crystal Palace កីឡាករ Christian Benteke បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​កាលពី​យប់មិញ​នេះ ដោយបាន​បំបែក​ពងមាន់​ត្រឹមតែ ៧ វិនាទី​ប៉ុណ្ណោះ​ទល់នឹង​ក្រុម Gibraltar​។​

​    ​ខ្សែប្រយុទ្ធ​ជម្រើស​ទីមួយ Romelu Lukaku បាន​ខកខាន​ក្នុងការ​ប្រកួត​ដោយ​បញ្ហា​របួស ដែល​ហុច​ឱកាស​ទៅដល់ តារាបាល់ទាត់​អន្តរជាតិ​បែលហ្ស៊ិក​វ័យ ២៥​ឆ្នាំ Benteke បច្ចុប្បន្ន​បាន​កាន់កាប់​កំណត់ត្រា ក្នុងនាម​ជា​កីឡា​រក​គ្រាប់​បាល់​បាន​លឿន​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ជម្រុះ​បាល់ទាត់​ពិភពលោក World Cup ។​

​    ​Davide Gualtieri របស់​ប្រទេស​សាន់​ម៉ា​រី​ណូ ធ្លាប់បាន​កាន់កាប់​កំណត់ត្រា​មួយ​នេះ បន្ទាប់ពី​អាច​រក​គ្រាប់​បាល់​បាន​ក្នុង​រយៈពេល ៨,៣​វិនាទី ក្នុងជំនួប​ជាមួយ​អង់គ្លេស ដែល​វា​បាន​កើតឡើង​ក្នុង​ខែវិច្ឆិកា កាលពី​ឆ្នាំ​១៩៩៣៕

 

adverise with khmeread
ប្រភព៖ 101greatgoals

មតិយោបល់