adverise with khmeread F lampard

Frank Lampard ចង់ក្លាយជាគ្រូបង្វឹករបស់ Chelsea នៅពេលលាលែងពី អាជីពបាល់ទាត់

          អតីត​ខ្សែបម្រើក្លឹប Chelsea កីឡាករ Frank Lampard បាន​សារភាព​ថា ខ្លួន​ចង់​ក្លាយ​ជា​គ្រូ​បង្វឹក​នៅ​ពេល​បញ្ចប់​អាជីពបាល់ទាត់ ។ អតីត​ខ្សែបម្រើ​អង់ គ្លេសរូបនេះ​បាន ចំណាយ​ពេល​ ១៣​ឆ្នាំនៅ​ពហុកីឡា​  ដ្ឋា​ន Stamford Bridge និង​នៅតែ​ជា​កីឡា ករដែល​រក​បាន​គ្រាប់បាល់​ច្រើន​ជាង​គេ​របស់​ក្លឹបនេះ។

          ឥឡូវនេះ ​Lampard កំពុង​លេង​ឲ្យ​ក្លឹប New York City FC ហើយកីឡាករ​រូបនេះនៅតែអាចរកបាន​១២​គ្រាប់​នៅ​រដូវ​កាល​នេះ។ កីឡាករវ័យ៣៨​ឆ្នាំ​រូបនេះ​បានគិតអំពី​ជំហានបន្ទាប់​របស់ខ្លួន​ ហើយអះអាង​ថា ខ្លួន​ពិតជា​ចាប់​អារម្មណ៍​នឹង​ការ​ងារបង្វឹក នឹងចង់ក្លាយ​ជា​អ្នក​ចាត់ការ​នៅពេល​អនាគត។ Lampard បាននិ យាយថា “​ខ្ញុំ​ចង់បាន​ការងារ​នៅ​ក្លឹប​ Chelsea។ ​មានតែ​ក្លឹប​ Chelsea ​មួយ​ប៉ុណ្ណោះដែល​ខ្លួនចង់​ដឹកនាំ”៕

adverise with khmeread

មតិយោបល់