adverise with khmeread 1

ហង្សក្រហមកំពុងបែកញើសដែលកីឡាករហូឡង់ Georginio Wijnaldum រងរបួសយប់មិញ

    ​ខ្សែបម្រើ​កណ្តាល​ចំណូល​ថ្មី​របស់​ហង្ស​ក្រហម Liverpool កីឡាករ Georginio Wijnaldum ត្រូវបាន​គេ​សែង​ចេញពី​ទីលាន​កាលពី​យប់មិញ​នេះ​សម្រាប់​ហូ​ឡង់ បន្ទាប់ពី​ទទួល​បញ្ហា​របួស​សរសៃ​ពួរ​គន្លាក់ជើង​ក្នុងជំនួប​ជាមួយ​បារាំង​។​

​    ​នេះ​នឹង​ជា​រឿង​ដ៏​ខកចិត្ត​មួយ​សម្រាប់​លោក Jurgen Klopp ដែល​អាច​បាត់បង់​ទាំង Wijnaldum និង Lallana ក្នុងជំនួប​ដ៏​សំខាន់​ជាមួយ​បិសាច​ក្រហម Manchester United នា​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយនេះ​។​

​    ​ការវិលត្រឡប់​របស់ Lallana គឺ​នៅតែ​មិនដឹង​ច្បាស់លាស់ ទោះបីជា Liverpool សង្ឃឹម​ខ្ពស់​ថា គាត់​នឹង​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​លេង​ក្នុងជំនួប​ជាមួយនឹង​គូប្រជែង​រាប់​ទសវត្សរ៍​របស់ខ្លួន​នៅ​សប្តាហ៍​ក្រោយនេះ​ក៏ដោយ​៕

 

adverise with khmeread
ប្រភព៖ 90min

មតិយោបល់