adverise with khmeread Carfunny e1476132368758

ស្ត្រី​ចិន​ម្នាក់​ធ្វើ​ពុត​ជា​ត្រូវ​រថយន្តបុក តែ​កម្ម​ពៀរ​មួយ​ភ្លែត​សោះ​ក៏​តបស្នង​ទៅ​នាង​វិញ​ភ្លាម​

    ​ស្ត្រី​ម្នា​ក់នៅ​ចិន​គិតថា នាង​ជាម​នុស្ស​ឆ្លាត​នៅពេល​នាង​ធ្វើ​ពុត​ជា​ត្រូវបាន​ឡាន​បុក​ដើម្បី​បាន​លុយ​ចាយ​ងាយៗ​។​

​    ​ស្ត្រី​រូបនោះ​ហាក់​មិន​ខ្វល់​ពី​មនុស្ស​នៅ​ជុំវិញ​ដែល​កំពុង​ឈរ​មើល​នាង​ឡើយ ខណៈ​នាង​បាន​សន្ធឹង​ខ្លួន​នៅ​ពីមុខ​ឡាន​មួយគ្រឿង​។ ក្រោយ​ឃើញ​ទង្វើ​ដូច្នេះ ម្ចាស់​ឡាន​បាន​ថយក្រោយ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ណាមួយ​។​

​    ​ទោះយ៉ាងណា ប៉ុន្មាន​វិនាទី​ក្រោយមក នាង​បាន​លូន​ទៅ​ក្បែរ​ឡាន​ម្តងទៀត ហើយក៏​ដេក​នៅ​ពីមុន​ឡាន​ដោយ​មិន​ខ្វល់​ពីអ្វី​ទាំងអស់​។​

​    ​ប៉ុន្តែ​បើទោះជា​នាង​មិន​ខ្វល់​នឹង​មនុស្ស​ចោមរោម​មើល​នាង​ក្តី នាង​គប្បី​ដឹងថា ឡាន​ប៉ូលិស​បាន​ឈប់​នៅ​ពីមុខ​នាង ហើយ​បាន​មើល​ហេតុការណ៍​ទាំងមូល​៕

 

adverise with khmeread

មតិយោបល់