adverise with khmeread Feature image

ពិភពលោក​ចេញផ្សាយ​ឃ្លា​អំពី​ការសោកស្តាយ​ចំនួន ៥ ដែល​មនុស្ស​ជិត​ស្លាប់​តែងតែ​រំលឹក​

    ​វេ​ប​សាយ​អង់គ្លេស ដឺ​ហ្គា​ឌា​ន បានចេញ​ផ្សាយ​នូវ​ប្រយោគ​អំពី​ការសោកស្តាយ​ចំនួន ៥ ដ៏​ល្បី​ដែល​មនុស្ស​តែងតែ​រំលឹក​នៅពេល​ជិត​លាចាក​លោក​។ តាមពិត​ប្រយោគ​និង​ឃ្លា​ទាំងនេះ​ត្រូវបាន​ចេញផ្សាយ​តាំងពី​ឆ្នាំ ២០១២ មកម្ល៉េះ ប៉ុន្តែ​ដោយសារ​តែមាន​ការចែក​រំលែក​ដ៏​កក្រើក​តាម​អន​ឡាញ​ជាថ្មី​ម្តងទៀត (១៩១.៧៨៦ Share នៅលើ​ហ្វេ​ស​ប៊ុ​ក​) ខ្មែរ​រីដ​ក៏​សូម​លើក​យកមក​បង្ហាញជូន​ដើម្បី​ជា​ទស្សនាទាន​មួយ​សម្រាប់​យកទៅ​ពិចារណា​ទាំងអស់គ្នា នៅពេល​យើង​គ្រប់គ្នា​នៅមាន​ជីវិត​រស់រាន​នៅឡើយ​។

១. ខ្ញុំ​ស្តាយ​ណាស់​ដែល​ពុំមាន​សេចក្តីក្លាហាន​ដើម្បី​រស់ក្នុង​ជីវិត​ដែល​ចង់បាន និង​តែងតែ​រស់នៅក្នុង​ជីវិត​ដែល​គេ​កំណត់ឱ្យ​។

២. ខ្ញុំ​ស្តាយ​ណាស់​ដែល​ធ្វើការ​ហត់នឿយ​រហូតមក​។

៣. ខ្ញុំ​ស្តាយ​ណាស់​ដែល​គ្មាន​សេចក្តីក្លាហាន​ក្នុង​សម្តែង​អារម្មណ៍​ពិត​ក្នុង​ចិត្ត​។

៤. ខ្ញុំ​ស្តាយ​ណាស់​ដែល​ពុំបាន​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​មិត្តសម្លាញ់​។

៥. ខ្ញុំ​ស្តាយ​ណាស់​ដែល​ពុំបាន​ធ្វើឱ្យ​ខ្លួនឯង​រីករាយ​។

adverise with khmeread

មតិយោបល់