adverise with khmeread Image4

ធ្លាប់​ជាប់គុក​២​ដង​អត់​រាងចាល​...​កាប់​គេ​៥​កាំបិត​អាច​ជាប់គុក​ម្តងទៀត​ (​មាន​វីដេអូ​)

    កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ប្រើ​អំពើហិង្សា​ដោយ ចេតនា​កាលពី​ថ្ងៃទី​១០ ​តុលា ​២០១៦ វេលា​ម៉ោង១០ ​និង​៣០​នាទី ចំណុច​ភូមិ​ជ្រោយ​តា​ប៉ា ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​រិ​ន បូ​រ៉ូ​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​(​ខ្មែរ​) មុខរបរ មិន​ពិត​មាន​ទីលំនៅ​ភូមិ​ជ្រោយ​តា​ប៉ា ឃុំ​គគីរ ស្រុក​កៀនស្វាយ​។​

    ចំណែក​ជនល្មើសឈ្មោះ ​ឌី​ង ពេជ្រ​ស័ក្ដ​វ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​(​ខ្មែរ​) មុខរបរ មិន​ពិត មាន​ទីលំនៅ​ភូមិ​ជ្រោយ​តា​ប៉ា ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​ ​វត្ថុតាង​ដកហូត​​កាំបិត​ប​ន្ទួ​ស​០១​ប្រវែង​០,៣៩​ម៉ែត្រ​ផ្លែ​ដែក​ដង​ឈើ​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃ ខែ ឆ្នាំ វេលា​ម៉ោង​កើតហេតុ​ខាងលើ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ជាមួយ​មិត្ត​ភ​ក្ដិមកពី​ផឹក​ស៊ី។​ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់តែ​ជនល្មើស​បាន​ស្ទាក់​ពីមុខ​ម៉ូតូ​ជនរងគ្រោះ​ដោយ​កាន់​កាំបិត​ប​ន្ទួ​ស​នៅ​នឹង​ដៃ​រួច​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ​រិ​ន បូ​រ៉ូ​ត​ ភេទ​ប្រុស​ចំនួន​០៥​កាំបិត ចំក្បាល​០១​កាំបិត ចំ​ទ្រូង​០៣​កាំបិត និង ខ្នង​០១​កាំបិត ប៉ុន្តែ​មិនមាន​ស្នាម​មុត​នោះទេ​។​

    លុះដល់​ម៉ោង​១០​ និង​៣០​នាទី​ថ្ងៃទី​១១ ​តុលា ​២០១៦ ​ទើប​ឈ្មោះ ​យិន បូ​រិ​ន​ ភេទ​ប្រុស ​អាយុ​៥៦​ឆ្នាំ ​(​ខ្មែរ​) ​មុខរបរ ជាងកាត់សក់​(​ត្រូវជា​ឪពុក​បង្កើត​ជនរងគ្រោះ​)​ មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​គគីរ​។​

    ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​រួចមក​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​គគី​របា​ន​ចុះ​ទៅដល់​កន្លែងកើតហេតុ ឃាត់ខ្លួន​ជនល្មើស​យកមក​ប៉ុស្តិ៍​ដើម្បី​សួរនាំ និង​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

    សូមបញ្ជាក់​ជនល្មើស​ខាងលើ​ធ្លាប់​ជាប់ពន្ធ​ធនាគារ​ចំនួន​០២​ដង​មកហើយ​ពីបទ ១.​រំលោភ​សេពសន្ថវៈ​​ និង​២.​ហិង្សា​ដោយ​ចេតនា​។ នៅ​លើក​នេះ​គេ​រំពឹងថា ជនល្មើស​នឹង​ជាប់គុក​ម្តងទៀត៕

 

adverise with khmeread

មតិយោបល់