adverise with khmeread Man rescues drowning gosling oregon 2

នៅចាំ​កូន​ក្ងាន​ដែល​គេ​សង្គ្រោះ​កាលពី ២ ឆ្នាំមុន​ទេ​? ដឹងថា​ឥឡូវ មានរឿង​អ្វី​កើតឡើង​ចំពោះ​វា​ទេ​?

    ​នៅពេល​លោក Mike Jivanjee ជួយសង្គ្រោះ​កូន​ក្ងាន​តូច​មួយ​ធា្ល​ក់​ក្នុង​ទឹកទន្លេ Oswego នៅ​រដ្ឋ Oregon ប្រទេស​អាមេរិក គាត់​មិនបាន​ដឹងថា​គាត់​បាន​មិត្ត​ល្អ​មួយ​ទេ​។​

​    ​លោក Jivanjee បានដាក់​ឈ្មោះ​កូន​ក្ងាន​នោះ​ថា Kyle និង​បាន​យក​កូន​ក្ងាន​នោះ​ទៅផ្ទះ​របស់គាត់​និង​គ្រោង​ព្រលែង​វា​ឱ្យមាន​សេរីភាព​។ យ៉ាងណាមិញ Kyle ធ្លាក់​ក្នុង​អន្លក់​ស្នេហ៍​អ្នក​ដែល​ជួយ​វា និង​មិនដែល​ចេញពី​ម្ចាស់​វា​អស់​រយៈពេល ២ ឆ្នាំ​មកហើយ​។​

​    ​លោក Jivanjee បាន​និយាយថា "​ខ្ញុំ​បាន​ព្យាយាម​យក​ក្ងាន​ញី​នេះ​ចេញពីផ្ទះ​។ ខ្ញុំ​បាន​បើករថយន្ត​យក Kyle ទៅ​ព្រលែង​រាប់​គីឡូ​ដី ហើយ​បន្ទប់​មក​ព្រលែង​កន្លែង​មួយ​នៅ​ពាក់​កណ្ដាលផ្លូវ និង​បន្ទាប់មក​នៅពេល​ខ្ញុំ​ត្រឡប់មកផ្ទះ​វិញ ស្រាប់តែ​ឃើញ Kyle នៅផ្ទះ​មុន​ខ្ញុំ​ទៀត ដូច្នេះ​គ្មានអ្វី​ត្រូវធ្វើ​ទៀត​ទេ​"​។​

​    ​ការបង្ហាញ​ខ្លួន​របស់​ក្ងាន​ពូជ​កាណាដា​នេះ​ទទួលបាន​ការពារ​ពី​មនុស្ស និង​ការ​ច្រណែន​ពី​សំណាក់​មនុស្ស​ស្រី​របស់​ម្ចាស់​វា​ផងដែរ​។ លោក Jivanjee និយាយថា "​នៅពេល​ស្រី​មក​ជុំវិញ​ក្ងាន​ញី​នេះ Kyle មាន​អារម្មណ៍​ថា​ពួកគេ​គំរាមកំហែង ហើយ Kyle នឹង​ឱ្យ​ពួកគេ​ដឹង​តែម្ដង​។ Kyle ឆ្លាត​ណាស់ វា​ដឹងថា​នរណា​គំរាមកំហែង ឬក៏​មិន​គំរាមកំហែង​ទៀត​"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់