adverise with khmeread Image1

ថ្លើមធំណាស់!!! ជនសង្ស័យពីរនាក់ ហ៊ានលួច​បើកទ្វារ​ឡាន​ប៉ូលិស​រ​ត់គេច តែចាប់បានម្នាក់មកវិញ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ សង្ស័យពីរនាក់លួចរត់ពីកណ្ដាប់ដៃកម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ ​ខណៈពេល​បញ្ជូន​ជន​ស​ង្ស័យ​ទៅ​តុលាការ​កាលពី​វេលា​ម៉ោង​៨ ​និង​៤០​នាទី​ព្រឹក​ថ្ងៃទី១១​ ខែតុលា​ ឆ្នាំ​២០១៦ ចេញពី​អធិការដ្ឋាន​ខណ្ឌដង្កោ​ទៅតាម​បណ្តោយ​ផ្លូវ​២១៧​ឆ្ពោះទៅ​តុលាការ។​

    លុះដល់​ចំណុច​មុខ​វត្ត​ន​ន្ន​មុន្នី​តាម​បណ្តោយ​ផ្លូវ​មុនី​រ៉េត​ក្នុងភូមិ​ដំណាក់​ធំ​១​ សង្កាត់​ស្ទឹង​មាន​ជ័យ ​ខណ្ឌ​មាន​ជ័យ ខណៈពេលដែល​ផ្លូវ​ស្ទះចរាចរណ៍​ជន​ស​ង្ស័​យ២​នាក់ បាន​ដោះ​ខ្នោះ​ចេញរួច​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​ទាំង​២​នាក់​ដោយសារតែ​ការធ្វេសប្រហែស​របស់​ប៉ូលិស​។ តែ​សំណាងល្អ​សមត្ថកិច្ច​ចាប់​ម្នាក់​មកវិញ​។​

    ចំណែក​ជន​សង្ស័យម្នាក់ទៀត​ឈ្មោះ " ​វ៉ា "​ បាន​រត់​គេចខ្លួនបាត់​ដែល​សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​ចាប់ខ្លួន​ជ​នស​ង្ស័​យ​ឈ្មោះ​នេះ​ដែល​រត់គេចខ្លួន​នោះ​យកមក​ផ្តន្ទាទោស​តាម​និតិ​វិធិ​នៅពេល​ក្រោយ​។​ ចំណែក​ជនសង្ស័យ​៣​នាក់​ទៀត​ត្រូវបាន​បញ្ចូនទៅ​កាន់​តុលាការ​។​

    គួរបញ្ជាក់​ប្រាប់ថា​ការបញ្ជូន​ជន​ស​ង្ស​យ័​ខាងលើ​ទៅ​តុលាការ​លោក​អធិការរង​ ឈឹម​ ប៊ុនរ័ត្ន​ ទទួលបន្ទុក​ផ្នែក​យុ​ត្តិ​ធ៌​រ​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ បាន​បញ្ជា​កម្លាំង​ព្រហ្មទណ្ឌ​តែ​២​នាក់​ប៉ុណ្ណោះ។ ​ចំណែក​ជន​សង្ស័យ​មាន​ចំនួន​៤​នាក់ ដូច្នេះហើយ​ទើប​ជ​នស​ង្ស័​យ​ឆ្លៀតឱកាស​រត់​រួច​បាន​ម្នាក់។ ​ជុំវិញ​ករណីនេះ​គេ​នៅ​មិនទាន់​ដឹង​ពី​ការដាក់ពិន័យ​ដល់​មន្ត្រីប៉ូលិស​ធ្វើការ​ធ្វេសប្រហែស​នៅឡើយ៕​

 

adverise with khmeread

មតិយោបល់