adverise with khmeread Unnamed

សព​បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ ស្លាប់​អណ្តែត​ក្នុង​ទឹកស្រះ​ក្រោយ​ផ្ទះ​

    ភ្នំពេញ ៖ សព​បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ ស្លាប់​អណ្តែត​ក្នុង​ទឹកស្រះ​ក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៧ ព្រឹក​ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៦ ស្ថិតនៅ​ក្នុងភូមិ​ក្រាំងក្រូច សង្កាត់​ទៀន ខណ្ឌដង្កោ​។​

    តាម​សម្ដី​នារី​ម្នាក់​ឈ្មោះ ជា ស្រី​ធំ ​(​ប្រពន្ធ​សព​) អាយុ ២៨ ឆ្នាំ មុខរបរ​នៅផ្ទះ​បានឱ្យដឹងថា ប្ដី​របស់គាត់​ដែល​បាន​ស្លាប់​ឈ្មោះ វិចិត្រ អាយុ​៥៣ ឆ្នាំ មានមុខរ​បរជា​អ្នក​អូស​រទេស នៅ​ផ្សារ​ដើម​គរ។​

    គាត់​បាន​បន្ដទៀតថា ប្ដី​របស់គាត់​ជាធម្មតា​មិនសូវ​មក​ផ្ទះ​ទេ ២ ឬ ៣ ថ្ងៃ​ទើប​ចូល​ផ្ទះ​ម្ដង តែ​ប៉ុន្មាន​ថ្ងៃនេះ​មិនឃើញ​គាត់​មក​បែរជា​មិន​នឹកស្មានថា​គាត់​ស្លាប់​ចឹ​ង​សោះ​។​

    ស្ដ្រី​ម្នាក់​ឈ្មោះ ​ស៊ុន មិនា ភេទ​ស្រី អាយុ ២៧ ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ បានឱ្យដឹងថា មុនពេល​កើតហេតុ​ខ្លួន​បាន​ដើរទៅ​ងូតទឹក​ស្រះ​ដែល​នៅក្រោយ​ផ្ទះ​ប្រមាណ​២៥០​ម៉ែត្រ​ពី​ផ្ទះ ខណៈ​ដែរ​ទៅដល់​នាង​ប្រទះឃើញ​សព​អណ្តែត​នៅក្នុង​ស្រះ។​

    ភ្លាមនោះ​នាង​ស្មានថា ជា​តុ​ត្ត​កា​ហើយ​ខ្លួន​មក​ប្រាប់​អ្នកភូមិ​ឱ្យជួយ​ស្រង​ចេញពី​ស្រះ ក្រោយពេល​អ្នកភូមិ​នាំគ្នា​ទៅ​មើល​ទើប​ដឹងថា​នោះ​មិនមែនជា​តុ​ត្ត​កា​នោះទេ ជា​សព​មនុស្ស​ស្លាប់​អណ្ដែត​ទឹក​។ ​ភ្លាមនោះ​បងប្អូន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ដល់​ខាង​សមត្ថកិច្ច​។​

    ក្រោយពី​ធ្វើ​កោសល្យវិច្ឆ័យ​រួចមក​ខាង​សមត្ថកិច្ច​ជំនាញ​បា​នស​ន្និ​ដា្ឋ​ន​ថា ​បុរស​ខាងលើ​ពិតជា​ស្លាប់​ដោ​សារ​លង់ទឹក​ពិត​ប្រា​ដក​មែន​។ បន្ទាប់ពី​ធ្វើ​កោ​លស​ល្យ​វិ​ច្ឆ័​យ​ចប់​រួចរាល់​ខាង​សមត្ថកិច្ច​បានធ្វើ​លិខិត​ប្រគល់​សព​ដល់​ក្រុមគ្រួសារ និង សាច់ញ្ញាតិ​ដើម្បី​យក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់