adverise with khmeread Unnamed %283%29

រកឃើញ​ម្ចាស់​ជើងឯក​បាល់បោះ បុរស​នារី​ពានរង្វាន់ 123 PLY

    ភ្នំពេញ ៖ ក្រុម​បាល់បោះ​នារី CamEd អាយុ​ក្រោម​២៣​ឆ្នាំ និង​ក្រុម​បាល់បោះ​បុរស​គោព្រៃ​សៀមរាប​អាយុ​ក្រោម ១៧​ឆ្នាំ​បាន​គ្រង​តំណែង​ជើងឯក​ព្រឹត្តិការណ៍​ការប្រកួត​បាល់​បោះ​មិត្តភាព​កម្ពុជា ៣​នាក់​ទល់​៣​នាក់ ដណ្ដើម ពានរង្វាន់ ក្រុមហ៊ុន​ទេសចរណ៍​123 FLY លើក​ទី​៣ ប្រចាំឆ្នាំ​២០១៦ បន្ទាប់ពី​បាន​យកឈ្នះ​លើ​គូប្រកួត​រៀងៗ ខ្លួន នៅ​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ចុង​សប្តាហ៍​កន្លងទៅ នៅ​វិមាន​កីឡដ្ឋាន​ជាតិ​។​

    ក្រុម​បាល់បោះ​បុរស​គោព្រៃ​សៀមរាប​អាយុ​ក្រោម​១៧​ឆ្នាំ​គ្រង​តំណែង​ជើងឯក​នេះ​បន្ទាប់ពី​បាន​យកឈ្នះ​ក្រុម​បាល់បោះ​បុរស ប៉ា​តេ 310 Warrior អាយុ​ក្រោម​១៧​ឆ្នាំ ក្នុង​លទ្ធផល ២១​ទល់​៨ ដោយ​ប្រើ​ថេរវេលា ចំពោះ​ក្រុម​បាល់បោះ​បុរស Stephen Curry អាយុ​ក្រោម​១៧​ឆ្នាំ ឈ្នះ​ក្រុម​បាល់បោះ​បុរស ALLN អាយុ​ក្រោម ១៧​ឆ្នាំ​ដោយ​លទ្ធផល​១០​ទល់​៨ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​

    លោក ម៉ក ចាន់​ភិ​រុណ សមាជិក​ប្រតិបត្តិ​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា​បានឱ្យដឹងថា ការប្រកួត​នេះ ១​ក្រុម​មាន​គ្នា​៣​នាក់ ហើយ​ថិរៈវេលា​ប្រកួត​មាន​១០​នាទី​។ ព្រឹត្តិការណ​៦​នេះ​មាន​២៣​ក្រុម​ចូលរួម ក្នុងនោះ បុរស​អាយុ​ក្រោម​១៨​ឆ្នាំមាន​២០​ក្រុម បែង​ចែកជា​៤​ពូ​ល ក្នុង​មួយ​ពូ​លៗ​មាន​៥​ក្រុម ពូ​ល​នីមួយៗ​ត្រូវការ​ជ្រើស រើស​២​ក្រុម​មាន​ពិន្ទុ​លើសគេ ដើម្បី​ឡើងទៅ​លេង​បន្ត​វគ្គ​ពា​ក់ណ្តាល​ផ្ដាច់ព្រ័ត្រ ។ ចំពោះ​ក្រុម​នារី​វិញ​អាយុ​ក្រោម ២៣​ឆ្នាំមាន​៣​ក្រុម​សម្រាប់​ការប្រកួត​ធ្វើតាម​រូបមន្ត​វិលជុំ​។​

    លោក កៅ កាន់​ណា​លី អគ្គលេខាធិការរង សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា​បាន​បញ្ជាក់ដែរថា នេះ​ជាការ​ប្រកួត​ប្រចាំឆ្នាំ​របស់​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា ដោយ​វិញ្ញាសា​បាល់បោះ​៣​នាក់​ទល់​៣​នាក់​នេះ ជា​វិញ្ញាសា​ថ្មី​មួយ​សម្រាប់​កម្ពុជា ហើយ​គោលដៅ​នៃ​ការប្រកួត​នេះ​លោក​ជឿថា វា​នឹង​បានជា​ប្រយោជន៍​ថ្មីៗ​សម្រាប់ ជាតិ ក្នុងការ​អភិវឌ្ឍ​ខ្លួន​ឲ្យ​កាន់តែ​រឹងមាំ​និង​ឈានទៅរក​ការប្រកួត​ក្នុង​ស៊ី​ហ្គេម នា​ឆ្នាំ​២០១៧ ខាងមុខ​៕

adverise with khmeread

មតិយោបល់