adverise with khmeread C section birth 2

ទារក​សម្រាល​ដោយ​ការវះកាត់​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​

​    ​អ្នកជំនាញ​ពី​សាកលវិទ្យាល័យ​ឃ្វី​នស៍ ( Queen's University ) នៃ​ទីក្រុង Belfast ប្រទេស​អង់គ្លេស​បាន​សិក្សា​ទៅលើ​កុមារ​ចំនួន ១០.០០០​នាក់ ដែល​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ មកពី​១៦​ប្រទេស​ឃើញថា ការវះកាត់​សម្រាលកូន​ជះឥទ្ធិពល​ដល់​ទារក​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​១​កាន់តែ​ច្រើនឡើង ដោយ​មិន​ទាក់ទង​ទៅនឹង​អាយុ​របស់​មាតា ខណៈពេល​មាន​ផ្ទៃពោះ ទម្ងន់​ខ្លួន ឬ​ការ​ទទួលទាន​អាហារ​នៃ​ទារក​នោះទេ​។​
​    ​
​    ​ក្រៅពីនេះ​កុមារ​ដែល​កើត​ជំងឺ​ប្រភេទ​នេះ​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ មាន​ចំនួន​កើនឡើង ៣-៤ ភាគរយ​ក្នុង​មួយឆ្នាំ គួបផ្សំ​នឹង​ស្ត្រី​ដែល​វះកាត់​សម្រាលកូន​ក៏​កើតឡើង​ផងដែរ ទើប​ធ្វើ​ឲ្យ​មានការ​សង្ស័យថា​ករណី​ទាំងពីរ​នេះ​អាចមាន​ការពាក់ព័ន្ធគ្នា​ឬ​អត់​? ដែល​ធ្វើ​ឲ្យ​អ្នកស្រាវជ្រាវ​ត្រូវ​សិក្សា​ស្រាវជ្រាវ​បន្ត ដើម្បី​រក​មូលហេតុ​ឲ្យ​ពិតប្រាកដ​៕​

adverise with khmeread

មតិយោបល់