adverise with khmeread Untitled 1

គួរឱ្យ​អាណិត​ខ្លោចចិត្ត​! ដើម្បី​កូន​រស់​ឪពុក​ម្នាក់នេះ​សុខចិត្ត​ស្លាប់​ខ្លួន ដើម្បី​ការពារ​កូន​ពី​អគារ​រលំ​នៅ​ចិន​

    ​យោងតាម​ប្រភពព័ត៌មាន​ចិន​ជាច្រើន​ចេញផ្សាយ​ថ្ងៃ​អង្គារ​នេះ​បានឱ្យដឹងថា ក្មេងស្រី​តូច​ម្នាក់នេះ​ជា​អ្នក​នៅរស់​ចុងក្រោយ​គេ​បង្អស់ ដែល​ទាញ​ចេញពី​គំនរ​បាក់បែក​នៃ​អគារ​កម្ពស់​ច្រើន​ជាន់​មួយកន្លែង ដែល​រលំ​ក្នុងប្រទេស​ចិន​។ រូបនាង​ត្រូវគេ​ប្រទះឃើញ​ក្រោម​រង្វង់​ដៃ​សាកសព​ឪពុក ដែល​ទំនង​ដូចជា​ហក់​មកជួយ​ការពារ​កូន​នៅ​វិនាទី​ចុងក្រោយ​។ 

​    ​ទូរទស្សន៍ CCTV និយាយថា នាង​តូច​នេះ​ត្រូវគេ​រកឃើញ​ជ្រៅ​ក្នុង​គំនរ​បាក់បែក​នៃ​អគារ​លំនៅដ្ឋាន​កម្ពស់ ៦ ជាន់ ជាង ១២ ម៉ោង បន្ទាប់ពី​អគារ​នេះរ​លំនៅ​ទីក្រុង Wenzhou ក្នុង​ភាគ​ខាងកើត​ខេត្ត Zhejiang កាលពី​យប់​ថ្ងៃ​ចន្ទ​ទី​១០​តុលា ដោយ​សម្លាប់​មនុស្ស​យ៉ាងតិច ២២ នាក់​។ 

​    ​ក្មេងស្រី​អាយុ ៣ ឆ្នាំឈ្មោះ Wu Ningxi នៅរស់​ដោយ​រងរបួស​បន្តិចបន្តួច​ប៉ុណ្ណោះ​ដោយសារ​ឪពុក​វ័យក្មេង​របស់ខ្លួន​ជួយ​ឱប​ការពារ​នាង​។ 

​    ​អ្នក​សង្គ្រោះ​ម្នាក់​បាន​ប្រាប់​កាសែត China Youth Daily ថា "​កូន​នេះ​អាច​នៅរស់​ដោយសារ​ឪពុក​របស់​នាង​ប្រើ​សាច់​ស្រស់​ឈាម​ស្រស់​ជួយ​បាំង​កន្លែង​ទូលាយ​ទុកឱ្យ​នាង​រស់​"​។ 

​    ​ឪពុក​ជា​កម្មករ​រោងចក្រ​ស្បែកជើង​នេះ​ត្រូវ​ប្រទះឃើញ​ស្លាប់​នៅក្រោម​សរស​បេតុង​ក្រាស់​មួយ ដែល​ធ្លាក់​កាត់​ទទឹង​ពីលើ​កូនស្រី​របស់ខ្លួន​។ 

​    ​គ្រួសារ​របស់គាត់​ត្រូវ​កប់​ទាំង​រស់ក្នុង​បន្ទប់ទទួលភ្ញៀវ ហើយ​សាកសព​ម្តាយ​របស់ Wu Ningxi ក៏​គេ​ប្រទះឃើញ​មិន​ឆ្ងាយ​ពី​សព​ឪពុក​នាង​នោះដែរ​៕

ប្រភព៖ Straitetimes

adverise with khmeread

មតិយោបល់