adverise with khmeread 1

អី​ក៏​ដល់​ថ្នាក់​នេះ​លោក​ចៅហ្វាយ​! ថៅកែ​ក្រុមហ៊ុន​ចិន​មួយ​ចេញ​ច្បាប់​ឱ្យ​បុគ្គលិក​ស្រី​តម្រង់​ជួរ​គ្នា​បឺត​មាត់​លោក​រៀងរាល់​ព្រឹក​កុំបី​ខាន​

    ​ថៅកែ​ចិន​ម្នាក់​នៅ​ប្រទេស​ចិន​មាន​ទម្លាប់​មិន​ប្រក្រតី​មួយ​ដោយ​គាត់​អះអាងថា វា​ជាការ​ជំរុញ​ទឹកចិត្ត​ដល់​បុគ្គលិក​របស់ខ្លួន និង​ផ្សាភ្ជាប់​ទំនាក់ទំនង​ល្អ​នៅ​កន្លែង​ការងារ​នៅ​ក្រុមហ៊ុន​របស់គាត់ ដោយ​ថើប​បុគ្គលិក​ស្រី​របស់ខ្លួន​ជា​រៀងរាល់​ព្រឹក​។​

​    ​យោងតាម​វេ​ប​សាយ​ភាសា​ចិន China Press ដែល​ប្រែ​សម្រួល​ដោយ​វេ​ប​សាយ​ម៉ាឡេស៊ី The Star បានឱ្យដឹងថា និយោជក​រូបនេះ​ថើប​និយោជិត​ភេទ​ស្រី​របស់ខ្លួន​តាម​ទម្លាប់​នៅ​រៀងរាល់​ព្រឹក​។ យោងតាម​វេ​ប​សាយ people.cn បានឱ្យដឹងថា ក្រុមហ៊ុន​របស់​បុរស​នេះ ដែល​លក់​គ្រឿងចក្រ​ផលិត​ស្រា​បៀរ​នៅក្នុង​សង្កាត់ Tongzhou ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ភាគច្រើន​សុទ្ធតែ​បុគ្គលិក​ជានា​រី​ទាំងអស់​។​

​    ​យោងតាម​ច្បាប់​របស់​ក្រុមហ៊ុន​នេះ បុគ្គលិក​ស្រី​ត្រូវ​ឈរ​តម្រង់​ជួរ​ដើម្បី​ទទួល​ការជំរុញ​ទឹកចិត្ត និង​ទំនាក់ទំនង​ល្អ​រៀងរាល់​ព្រឹក​ចាប់ពី​ម៉ោង ៩ ដល់ ៩:៣០​។​

​    ​ខណៈ​មាន​បុគ្គលិក​ជាច្រើន​មានការ​ស្ទាក់ស្ទើរ​ក្នុងការ​អនុវត្ត​ច្បាប់​បែប​កេងប្រវ័ញ្ច និង​រំលោភបំពាន​បែបនេះ គេ​ឃើញ​បុគ្គលិក​ភាគច្រើន​ឱនលំទោន​ខ្លួន ហើយ​ឱ្យ​មេ​របស់ខ្លួន​ថើប​បាន​យ៉ាង​ងាយស្រួល​។ យ៉ាងណាក្តី បុគ្គលិក​ពីរ​នាក់​បាន​បដិសេធ​អនុវត្ត​ច្បាប់​នេះ ហើយ​បាន​ឈប់​ពី​ការងារ​។​

​    ​ម្ចាស់​ក្រុមហ៊ុន​ដែល​មិនបាន​ស្គាល់ឈ្មោះ​រូបនេះ​បាន​អះអាងថា គាត់​បង្កើត​ច្បាប់​នេះ​តាមរយៈ​គំនិត​ដែល​គាត់​ទទួលបាន​ពី​ក្រុមហ៊ុន​អាមេរិក​មួយ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់