adverise with khmeread Untitled 1

ឃើញ​ម្ចាស់ផ្ទះ​គេង​លក់​មួយ​គ្រួសារ ចោរលួច​គាស់​ដំបូលផ្ទះ​ក្បឿង​ចូល​ក្នុង​ផ្ទះ​លួច​យក​ទូរស័ព្ទ​អស់​១៦២​គ្រឿង​

     កំពង់ធំ ៖ មាន​ករណី​ចោរ​ឡើង​បើក​ដំបូលផ្ទះ​លួច​ទូរស័ព្ទដៃ​នៅ​ភូមិ​ក្រសាំង​ជ័យ ឃុំ​បារាយណ៍ ខេត្តកំពង់ធំ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៦ នេះ ដោយ​ចោរលួច​យក​ទូរស័ព្ទ​អស់​១៦២​គ្រឿង តម្លៃ​ជាង​មួយ​ម៉ឺន​ដុល្លារ ។​

     ប៉ូលិស​និយាយថា ម្ចាស់ផ្ទះ​ឈ្មោះ​ទ្រី ចាន់​សែ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរប​លក់​ទូរស័ព្ទ រស់នៅ​ភូមិ​ខាងលើ ត្រូវបាន​ចោរលួច​ចូល​គាស់​ដំបូល​ក្បឿង​ផ្ទះ​នៅពេលដែល​ម្ចាស់ផ្ទះ​កំពុង​ដេកលក់​ស្កប់ស្កល់​ទាំង​៣​នាក់​ប្ដី ប្រពន្ធ​និង​កូនតូច នៅក្បែរ​ទូរ​ដាក់​ទូរស័ព្ទ​ដោយ​ពុំ​ដឹងថា ចោរ​ចូល​គាស់​ពី​ម៉ោង​ប៉ុន្មាន​នោះទេ រហូតដល់​ម៉ោង​៥​និង​៣០​ជិត​ភ្លឺ​ទើប​ដឹង​ហើយក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ឲ្យ​ជួយ​អន្ដរ​គម​ន៍​។​

     ជនរងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា សម្ភារៈ​ដែល​បាត់បង់​មាន​ទូរស័ព្ទដៃ​ចម្រុះ​ចំនួន​១៦២​គ្រឿង​គិត​ជា​លុយ​ប្រហែល​១​ម៉ឺន​ដុល្លារ ។​តាម​ការពិនិត្យ​ជាក់ស្ដែង​របស់​ប៉ូលិស​ករណី​គាស់​ផ្ទះ​នេះ​គឺជា​ក្មេង​ជំទង់ ដោយ​ផ្អែក​តាម​ការពិនិត្យ​លើ​កន្លែងកើតហេតុ​ដែល​បាន​បើក​ក្បឿងក្បាច់​ចូល​តាម​ប្រឡោះ​ដៃរណែង​តូច​និង​ព្រមទាំង​ស្នាម​ដានជើង​តូចៗ​ផងដែរ ។​ជុំវិញ​ករណីនេះ​ប៉ូលិស​កំពុង​បន្ត​ស្រាវជ្រាវ​រកមុខ​សញ្ញា ៕​

adverise with khmeread

មតិយោបល់