adverise with khmeread Image3

ប្រទះឃើញ​សព​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​លង់ទឹក​ស្រះ​វត្ត​ខ្សុំ

    កណ្តាល ៖ សព​បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​លង់ទឹក​ស្លាប់​នៅ​ថ្ងៃទី​១០​ តុលា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៣​ និង​២០​នាទី​រសៀល​នៅ​ចំនុច​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ក្នុង​ស្រះ​ទឹកមុខ​ព្រះវិហារ នៃ​នៅ​ទីធ្លា​ដី​វត្ត​ប្រជុំ​សាគរ​ខ្សុំ ហៅ​វត្ត​ខ្សំ លុះ​នៅ​រសៀល​ថ្ងៃទី១១​ តុលា​នេះ​ទើប​អណ្តែត​ឡើង។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ពុំ​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស  អាយុ ប្រហែល​២៥​ឆ្នាំ ស្លៀកខោ​កីឡា​យឺត​ត្រឹម​ជង្គង់ ពាក់​ទ្រនាប់​ជើង​ផ្ទាត់ ពណ៌ ត្រួយ​ចេក ពាក់អាវ​ស្ព​រ័ ដៃខ្លី ពណ៌ ខ្មៅ (​ជនអនាថា​)​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ កើតហេតុ​ខាងលើ ជនរងគ្រោះ​បានមក​អង្គុយ​នៅក្រោម​ដើម​ពោធិ៍ ក្បែរ​ស្រះ​ទឹក ខាងមុខ​ព្រះវិហារ​វត្ត​ខ្សុំ។ ​ក្រោយមក​ជនរងគ្រោះ ក៏​អង្គុយ តែម្នាក់ឯង រួច​ដោះអាវ​ទុក​មាត់​ស្រះ ហើយ​ចុះ​ហែល​ទឹកស្រះ​ក៏បាន​លង់​ស្លាប់​តែម្តង។



    លុះ​មកដល់​ថ្ងៃទី​១១​​ តុលា ​២០១៦ វេលា​ម៉ោង១ ​និង​៣០​នាទី រសៀល​នេះ​សព​ជនរងគ្រោះ​ក៏បាន​ផុស​ឡើង​។​

    ប៉ូលិស​បន្តថា  ភិនភាគ​សព​-​ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ,​កំពស់ ១.៧០​ម៉ែត្រ, ​សម្បុរ​ខ្មៅ​, ​មាន​សាក់​ស្មា​ខាងស្តាំ រូប​ក្បាល​ខ្មោច, ​សក់ត្រង់​វែង និង​ត្រចៀក​ខាងឆ្វេង​ចុះ​រុន​ចំនួន បី​, ​ស្លៀកខោ​ជើ​ង​ខ្លី ពណ៌​ទឹក​ប៊ិ​ច ឆ្នូត​លឿង។​

    ការពិនិត្យ​សព​បានបញ្ចប់​នៅវេលា​ម៉ោង​៣​ និង​១៥នាទី រសៀល​សព​ជនរងគ្រោះ​បាន​បញ្ចុះ​នៅក្នុង​បរិវេន​វត្ត​ប្រជុំ​សាគរ ខ្សុំ​ដើម្បី រង់ចាំ​សាច់ញាតិ​បងប្អូន​មករក​៕

adverise with khmeread

មតិយោបល់