adverise with khmeread 14646546 1142788979141309 2074658957 o

ម៉ូតូ​បុក​កង់​បណ្តាលឱ្យ​កុមារី​អាយុ​ ៩ ​ឆ្នាំ​របួសធ្ងន់​

    កោះកុង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​កើតឡើង រវាង​ម៉ូតូ បុក​និង​កង់ នៅ​ចំណុច​ផ្លូវ​មាត់សមុទ្រ ទល់មុខ​ហាង អៀង​អាយ ភូមិ ២ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​នៅ​ថ្ងៃទី១០ ខែ តុលា ឆ្នាំ​២០១៦ វេលា​ម៉ោង ៦​ល្ងាច​។

    ប៉ូលិស​និយាយថា អ្នកបើកបរ​លើក​ម៉ូតូ បើកបរ​រត់គេច​ពី​កន្លែងកើតហេតុ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន​ឈ្មោះ​ ​អ៊ឹង មរ​នោ ភេទ​ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ មាន​ទីលំនៅ ភូមិ១ សង្កាត់​ដង​ទង​ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។​

    អ៊ឹង មរ​នោ បាន​បើកបរ​ម៉ូតូ​ម៉ាក C១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កោះកុង ​1B-0520 សេរី ២០១៥ បើកបរ​ពី​ទិស​ជើង​ទៅ​ត្បូង បាន​បុក​ជាមួយ​កង់ ជិះ​ស្រប​ទិស​គ្នា​ជា​របស់​ឈ្មោះ វណ្ណ ផុ​ណា ភេទ​ស្រី អាយុ ៩ ឆ្នាំ​ របរ​សិស្ស​ ជនជាតិខ្មែរ​មាន​ទីលំនៅ ភូមិ​០២ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​បណ្តាលឱ្យ​រងរបួសធ្ងន់។​

    បច្ចុប្បន្នកំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង រីឯ​អ្នកបើកបរ​ម៉ូតូ របួសស្រាល ឥឡូវ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ហើយ​ម៉ូតូ​រង​កា​ខូចខាត​ប​ន្ទិ​ចប​ន្ទួ​ច​ហើយ​កងវៀច​តួ (​ជិះ​មិនកើត​) ខូចខាត​ស្រាល។​

    កម្លាំង​ប៉ូលិស​បាន​យកមក​រក្សា​ទុក្ខ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ ដើម្បី​ធ្វើការ​ដោះស្រាយ៕

adverise with khmeread

មតិយោបល់