ស្វាយរៀង ៖ មានករណីរថយន្តដឹកកម្មករ រអិលធ្លាក់ផ្លូវក្រឡាប់ ដោយសារការបើកលឿនត្រង់ផ្លូវបត់ រងរបួសកើនឡើងសរុប ៥៤ នាក់ (របួសធ្ងន់ ៧ នាក់ ស្រាល ៤៧ នាក់) នៅថ្ងៃទី១១ ខែ១០ ឆ្នាំ២០១៦ វេលាម៉ោង៦ និង៣០នាទី នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
ហើយករណីក្រឡាប់រថយន្តដឹកកម្មករនេះដែរ កម្មករដែរ រងរបួសទាំង ៥៤ នាក់ ក្នុងនោះមាន៧នាក់រងរបួសធ្ងន់ធ្ងរ និង ៤៧ នាក់រងរបួសស្រាលកំពុងជួយសង្គ្រោះ និងសម្រាកនៅមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកជីភូ។
ក្នុងចំណោមអ្នករបួសទាំងនោះ បានសម្រាកនៅមន្ទីរពេទ្យខេត្ត ២៣ នាក់ (របួសធ្ងន់៧នាក់) និងសម្រាកនៅមន្ទីរពេទ្យ បង្អែកជីភូ ក្រុងបាវិត ៣១នាក់ (របួសស្រាល)៕
