Unnamed %281%29

ដើរយកម៉ូតូគេជិះយ៉ាងរំភើយ! ម្ចាស់ម៉ូតូឃើញទាន់វ៉ៃខ្នោះបានម្នាក់

    ភ្នំពេញ ៖ ប៉ូលិសខណ្ឌឫស្សីកែវ បង្ក្រាប​មុខសញ្ញា​លួច​​ម៉ូតូ នៅចំណុច​មុខផ្ទះ​លេខ​៨៤២B2 ផ្លូវ​បេតុង​ ​ក្រុមទី​៦  ភូមិ​មិត្តភាព សង្កាត់​​ឬ​ស្សី​កែវ ខណ្ឌឫស្សីកែវ នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ២០១៦ វេលា​ម៉ោង​១៥ និង​៣០នាទី។ 

    ជនរងគ្រោះ​ឈ្មោះ ​ប៊ុនធឿន​​ អរុណ​រតនៈ ភេទ​ប្រុស អាយុ​ ២៣ ​ឆ្នាំ មាន​ទីលំនៅ​កន្លែងកើតហេតុ​។

    ជនសង្ស័យ​ឈ្មោះ ​វ៉ា វណ្ណ​ធី​ ហៅ​ចាន់ ភេទ​ប្រុស អាយុ​ ​១៨ ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល ផ្លូវ​បេ​តុង ក្រុមទី​៧ ភូមិ​ឃ្លាំង​សាំង​ ​សង្កាត់​ឬ​ស្សី​កែវ  មុខរបរ​សិស្សសាលា​កូ​លាប​ទី​១ តាម​ចំលើយសារភាព គ្នា​គេ​​មាន​ពីរ​នាក់ គេច​បាត់ម្នាក់។​

    ប៉ូលលិសនិយាយថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ចត​ម៉ូតូ​នៅមុខ​ផ្ទះ​ ដោយ​ទុក​សោ​នៅជាប់​ម៉ូតូ ហើយជនសង្ស័យ​ឃើញក៏ចូលទៅ​ជិះ​ចេញ។ ភ្លាមនោះ​ជនរងគ្រោះ​បាន​ស្រែក​ចោរៗ​ហើយ​កម្លាំង​ល្បាត​​ប៉ុស្តិ៍ខណ្ឌ​​ឬ​ស្សី​កែវ​ នៅ​ជិត​កន្លែងកើតហេតុ​ បាន​អន្តរាគមន៍​ចាប់​ឃាត់ជនសង្ស័យ​បាន បញ្ជូនមក​ប៉ុស្តិ៍​ធ្វើតាម​និតិ​វិធី​។​ ម៉ូតូ​ជនរងគ្រោះ​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ខ្មៅ ស៊េរី​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ​1BE8037​។​
    
    បច្ចុប្បន្ន ​ផ្នែក​ជំនាញ​​ប៉ុស្តិ៍ខណ្ឌ​​ឬ​ស្សី​កែវ ​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក​ និង​បទ​ល្មើស​កន្លងមក​៕​


 

មតិយោបល់