adverise with khmeread 1

ប្រពន្ធ​វៀត​ណា​ម្នាក់នេះ​ត្រូវ​ប្តី​ចិន​វាយ​បោចសក់​ក្នុងចំណោម​ហ្វូងមនុស្ស មិន​ទុក​មុខ​ឱ្យ​សូម្បីតែ​បន្តិច​!

    ​កាលពីពេល​ថ្មី​នេះ មាន​វីដេអូ​ឃ្លី​ប​ដ៏​រន្ធត់​មួយ​បានបង្ហាញ​អំពី​ស្ត្រី​ម្នាក់​ព្យាយាម​ចាកចេញ​ពី​ប្តី​ចិត្ត​អប្រិយ​របស់ខ្លួន​មុននឹង បុរស​រូបនោះ​ធ្វើបាប​នាង​ដោយ​អូស​ក្បាល​នាង​នៅ​ចំពោះមុខ​ហ្វូងមនុស្ស​នៅ​ប្រទេស​ចិន​។​

​    ​ស្ត្រី​មិនត្រូវ​បាន​ស្គាល់ឈ្មោះ​រូបនោះ​ត្រូវបាន​បុរស​ជា​ប្តី​ប្រើ​អំពើហិង្សា​ដោយ​ចាប់​អូស​សក់​នាង​ចេញពី​ឡាន Taxi ហើយ​អូស​នាង​តាម​ដងផ្លូវ​នៅ​ចំពោះមុខ​មនុស្ស​នៅក្នុង​វីដេអូ​ដ៏​គួរ​ខ្លោចចិត្ត​មួយ​។​

​    ​ស្ត្រី​ដែល​ប៉ុនប៉ង​ចាកចេញ​ពី​ប្តី​តិរច្ឆាន​រូបនេះ​បានបង្ហាញ​ទឹកមុខ​ស្មើ​ហាក់​គ្មានអ្វី​កើតឡើង ខណៈ​នាង​ត្រូវបាន​ប្តី​ទាញ​សក់​ចេញពី​ឡាន​។​

​    ​នៅក្នុង​ឃ្លី​ប​វីដេអូ​នេះ​គេ​អាច​ឮ​បុរស​ជា​ប្តី​បាន​និយាយថា "​ឆាប់​ចូល​ឡាន​ឱ្យ​ឆាប់​! តើ​ចង់ឱ្យ​អញ​វ៉ៃ ឬក៏​នាង​ឯង​ចូល​ឡាន​តាម​សម្រួល​?"​។ មនុស្ស​មួយចំនួន​ត្រូវ​បានឮ​នៅក្នុង​ឃ្លី​ប​នេះ​ខណៈ​អំពើហិង្សា​កំពុង​កើតឡើង ហើយ​អ្នក​ខ្លះទៀត​ថែមទាំង​សើច​ទៀតផង​។​

​    ​វីដេអូ​នេះ​ត្រូវបាន​ប្រទះឃើញ​នៅក្នុង​បណ្តាញ​សង្គម Miaopai ហើយ​អ្នក​ចែករំលែក​វីដេអូ​នេះ​បាន​លើកឡើងថា ស្ត្រី​ជា​ជនរងគ្រោះ​នេះ​ប្រហែល​កូនក្រមុំ​វៀតណាម​ដែល​បាន​រៀបការ​នៅ​ប្រទេស​ចិន បន្ទាប់ពី​គេ​បញ្ជូន​តាម​ព្រំដែន​ភាគខាងត្បូង​។​

​    ​យ៉ាងណាក្តី គេ​មិនឃើញ​មាន​ប៉ូលិស​ចូល​អន្តរាគមន៍​នៅក្នុង​វីដេអូ​នេះឡើយ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់