ផេកលើ Facebook ដ៏ល្បីមួយរបស់ថៃមានឈ្មោះថា Rich Infinity បានចែករំលែករូបភាពនៃសកម្មភាពលួចផលិតសាប៊ូក្លែងក្លាយ សុទ្ធសឹងជាម៉ាកដែលពេញនិយមនៅកម្ពុជាយើងដែរ។
សាប៊ូក្លែងក្លាយទាំងនោះគឺលួចផលិតក្នុងប្រទេសថៃទេ ប៉ុន្តែផេកខាងលើបានចែកចាយបន្តដើម្បីឱ្យពលរដ្ឋគេប្រយ័ត្នផលិតផលក្លែងក្លាយ ហើយមានអ្នកជួយចែកចាយបន្តថែមទៀតដល់ទៅ ជិត ៣០.០០០ នាក់។
នេះជាក្តីបារម្ភមួយដែរសម្រាប់អ្នកប្រើប្រាស់ផលិតផលសាប៊ូ ហើយបើសង្កេតឃើញម៉ាកទាំងអស់នេះ គួរពិនិត្យឱ្យច្បាស់លាស់ក្រែងលោទិញចំរបស់ក្លែងក្លាយ ខាតទាំងលុយ ប៉ះពាល់ទាំងស្បែកក្បាល៕
ប្រភព៖ Rich Infinity
