adverise with khmeread 2222

ហេតុផល​ទាំង ៧ នេះហើយ​ដែល​ធ្វើឱ្យ​លោកអ្នក​ជ្រុះ​សក់ គួរឱ្យ​ស្តាយ​!

    ​សិតសក់​របស់​អ្នកឃើញ​ជ្រុះ​ទាំង​ដុំៗ ធ្វើឱ្យ​អ្នក​ភ័យ​មែនទែន​? ធ្ងន់ធ្ងរ​ណាស់ អ្នក​កំពុង​វិ​វត្ត​ទៅរក​ក្បាលទំពែក​ហើយ​។ ពិតណាស់​វា​មាន​មូលហេតុ​មួយចំនួន ដែល​ធ្វើឱ្យ​លោកអ្នក​ជ្រុះ​សក់​សន្ធឹកសន្ធាប់​បែបនេះ​។​

​    ​មូលហេតុ​នោះ​គឺ​៖
​    ​១. ការប្រើប្រាស់​សាប៊ូ និង​ថ្នាំលាបសក់ ដែលមាន​សារធាតុ Sulfate ធ្វើឱ្យ​សក់​បែក​ចុង និង​ជ្រុះ​សក់​។ គួរប្រើ​សាប៊ូ​ដែល​គ្មាន​សារធាតុ​នេះ ហើយ​ពេល​ទិញ​ត្រូវ​ពិនិត្យ​រក​ឈ្មោះ "Sulfate" ឱ្យ​ច្បាស់ បើ​មាន​កុំ​ទិញ​ប្រើ​។​
​    ​២. ស្ត្រេ​ស​ដ៏​ចំណុចកំពូល ធ្វើឱ្យ​ក្បាលទំពែក ឬ​ជ្រុះ​សក់​ដែរ​។​
​    ​៣. ទម្លាប់​បរិភោគ​អាហារ​ដែល​គ្មាន​សារ​ចិញ្ចឹម​ដល់​សក់​។ ប្រសិនបើ​អ្នក​ខ្វះ​ប្រូតេអ៊ីន ជាតិ​ដែក និង​ម៉ាញ៉េ​ស្យូ​ម អ្នកនឹង​ជ្រុះ​សក់​ដូចគ្នា​។​
​    ​៤. ងូតទឹក​ដែលមាន​កម្លាំង​បាញ់​ទឹក​ខ្លាំង ក៏​ជ្រុះ​សក់​ដែរ​។​
​    ​៥. អ្នក​អាច​នឹងមាន​ជំងឺ​ទាក់ទង​ក្រ​ពេញទី​រ៉ូ​អ៊ី​ត ហើយ​រោគសញ្ញា​របស់​វា​មានដូចជា​ជ្រុះ​សក់ អស់កម្លាំង​ល្ហិតល្ហៃ ស្បែក​ស្ងួត ទល់លាមក និង​ខ្សោយ​។​
​    ​៦. រោគសញ្ញា​ពក​នៅ​អូវែ (Polycystic Ovarian Syndrome) បណ្ដាលឱ្យ​អតុល្យភាព​អ័រម៉ូន ដែលនាំឱ្យ​អ័រម៉ូន​ឈ្មោះ Testosterone ឡើង​ខ្ពស់​។ ហើយ​អ័រម៉ូន testosterone ឡើង​ខ្ពស់​បណ្ដាលឱ្យ​អ្នក​ឡើង​ទម្ងន់​, កើតមុន​, មក​រដូវ ៥ ទៅ ៦​ដង​ក្នុង​មួយឆ្នាំ​, ដុះ​រោម​លើ​ខ្លួន​ច្រើន​ហួសប្រមាណ និង​ជ្រុះ​សក់​ក្បាល​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់