adverise with khmeread Untitled 1

បុរស​ខូចចិត្ត​ម្នាក់នេះ​សម្លាប់ខ្លួន Live តាម Facebook ក្រោយ​សង្សា​សុំ​បែក​! អ្វីដែល​ហួសចិត្ត​គឺ​ប៉ង​ពីរដង​ទើបបាន​សម្រេច​

    ​ខាងក្រោម​នេះ​គឺ​សោកនាដកម្ម​មួយ​របស់​បុរស​ខូចចិត្ត​រឿង​ស្នេហា​ម្នាក់ ដែល​បាន​បាញ់សម្លាប់​ខ្លួនឯង​អំឡុង​ផ្សាយ​ផ្ទាល់​តាមរយៈ​បណ្តាញ​សង្គម Facebook​។​

​    ​នៅក្នុង​វីដេអូ​ឃ្លី​ប​ដ៏​គួរឱ្យ​រន្ធត់​នេះ យុវជន​ឈ្មោះ Erdogan Ceren មកពី​ប្រទេស​តួ​ក​គី​បាន​កាន់​កាំភ្លើង​មួយ​ដើម្បី​តម្រង់​មក​ដើម​ទ្រង់​ខ្លួនឯង ខណៈ​កំពុង​រ៉ាយរ៉ាប់​ពី​រឿងរ៉ាវ​របស់ខ្លួន ហើយ​បន្ទាប់ពី​បាញ់​លើកទីមួយ​មិនបាន​ជោគជ័យ ជីវិត​របស់គាត់​ក៏បាន​បញ្ចប់​នៅ​ការប៉ុនប៉ង​លើក​ទី​ពីរ​។​

​    ​បុរស​វ័យ ២២ ឆ្នាំ​រូបនេះ​បាន​ប្រាប់​អ្នកទស្សនា​របស់ខ្លួន​ថា មិត្តស្រី​របស់ខ្លួន​បាន​បែកចិត្ត ហើយដោយ​ហេតុនេះហើយ​ទើប​រូបគេ​មានបំណង​ធ្វើអត្តឃាត​។​

​    ​រូបគេ​បាន​និយាយ​នៅ​ចំពោះ​កាមេរ៉ា​ថា "​គ្មាន​នរណាម្នាក់​ជឿ​ឡើយ​នៅពេល​ខ្ញុំ​បាន​និយាយថា ខ្ញុំ​នឹង​សម្លាប់​ខ្លួនឯង អ៊ីចឹង​ចាំមើល​ចុះ​"​។ វីដេអូ​ធ្វើអត្តឃាត​នេះ​ត្រូវបាន​គេ​ចុច​មើល​ជាង ៥៤ ម៉ឺន​ដង ជាមួយ​អ្នក​ចូល​បញ្ចេញមតិ​ច្រើនជាង ១៤.០០០ ដង​។​

​    ​បើ​យោងតាម​វេ​ប​សាយ​តួ​ក​គី Bugunun Haberi បានឱ្យដឹងថា ញាតិសន្តាន​រប​ស់បុរ​សម្នាក់​នេះ​បានឮ​សំឡេង​កាំភ្លើង ហើយ​បានឃើញ​រូបគេ​ដេក​ដួល​នៅនឹងកន្លែង​កើតហេតុ​។ រូបគេ​បាន​ស្លាប់​នៅឯ​មន្ទីរពេទ្យ​។​

​    ​ឥឡូវនេះ ប៉ូលិស​តួ​ក​គី​បាន​បើក​ការស៊ើបអង្កេត​ទៅលើ​ករ​ណី​ស្លាប់​នេះ ដែល​តាម​ដឹងបាន​កើតឡើង​នៅ​ស្រុក Duzici ក្នុង​ខេត្ត Osmaniye ប្រទេស​តួ​ក​គី​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់