adverise with khmeread 1

មិនគួរ​ឱ្យ​ជឿ​! កម្មករសំណង់​នេះ​ប្រើពេល​វេលា​ទំនេរ​ពី​ការងារ​ប្រែខ្លួន​ជាតា​រា​ល្បី​លើ​បណ្តាញ​សង្គម មាន​អ្នកតាមដាន​មើល​ដល់​ទៅ ១ លាន​នាក់​

    ​កម្មករសំណង់​ចំណាកស្រុក ឈ្មោះ Shi Shenwei បានបង្ហាញ​មុខ​នៅ​ការដ្ឋាន​សំណង់​មួយ កន្លែង​ដែល​គាត់​កំពុង​ជួយ​កសាង​ព្រះវិហារ​។ វា​ជា​ការងារ​លំបាក ដែល​ត្រូវ​ចំណាយពេល​ហត់​ធ្វើការ​សំណង់​ដល់​ទៅ ១០ ម៉ោង​ក្នុង​មួយថ្ងៃ​។ 

​    ​ប៉ុន្តែ Shi Shenwei មាន​ចំណុច​ពិសេស​មួយ​មិន​គួរឱ្យ​ជឿ​ជាងនេះទៅទៀត​។ 

​    ​កម្មករសំណង់​អាយុ ២៣ ឆ្នាំ​រូបនេះ​បានធ្វើឱ្យ​ខ្លួនឯង​ក្លាយជា​តារា​ល្បី​លើ​អ៊ី​ន​ធឺ​ណេ​ត​ជាមួយ​វីដេអូ​ច្រើន​ភាគ​អំពី​លំ​ហាត់ប្រាណ​ហាត់​ដោយ​ខ្លួនឯង​ជា​ទម្លាប់​នៅ​ការដ្ឋាន​សំណង់​ផ្ទាល់​តែម្តង​។ 

​    ​កម្មករ​វ័យក្មេង​ម្នាក់នេះ​ឥឡូវ​មាន​អ្នកតាមដាន​មើល​ដល់​ទៅ ១ លាន​នាក់​នៅលើ​កម្មវិធី​ទូរស័ព្ទ (App) ចិន Kuaishou​។ 

​    ​គាត់​ក៏ត្រូវ​បាន​អញ្ជើញ​ឱ្យ​បញ្ចេញ​សមត្ថភាព​នៅតាម​កម្មវិធី​ទេពកោសល្យ​ជាច្រើន​លើ​ប៉ុស្តិ៍​ទូរទស្សន៍​ចិន​ផងដែរ​។ 

​    ​កម្មករសំណង់​ដទៃទៀត​ភាគច្រើន​ជា​សាច់ញាតិ​របស់ Shi Shenwei ហើយ​បងប្អូន​ជីដូនមួយ​គាត់​ជា​អ្នក​ថត​សកម្មភាព​ធ្វើ​លំ​ហាត់ប្រាណ​ជាមួយ​ស្មា​ត​ហ្វូ​ន​ជាច្រើន​គ្រឿង ដាក់​តាម​ទីតាំង​យុទ្ធសាស្ត្រ​សម្រាប់​ចាប់​មុំ​ថត​ឱ្យ​បានល្អ​៕  

ប្រភព៖ straitstimes

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់