adverise with khmeread Untitled 1 copy

គល់ឈើ​ចម្លែក​នេះ​អណ្តែត​បញ្ឈរជើង​ក្នុង​បឹង​អស់ ១២០ ឆ្នាំ​ហើយ តែ​គ្មាន​នរណាម្នាក់​ដឹង​មូលហេតុ​ឡើយ​

    ​បឹង​ឈ្មោះ Crater Lake ក្នុង​រដ្ឋ Oregon គឺជា​បឹង​ជ្រៅ​បំផុត​ក្នុង​សហរដ្ឋអាមេរិក ហើយ​ពណ៌​របស់​វា​ខៀវ​ដល់​ថ្នាក់​លោកអ្នក​លួច​គិតថា ច្បាស់​ជាមាន​អ្នក​ចាក់ទឹក​ថ្នាំ​ពណ៌​ខៀវ​ចូល​បឹង​នេះ​ជាមិនខាន​។ 

​    ​ប៉ុន្តែ​ជម្រៅ​បឹង និង​ពណ៌​របស់​វា​មិនមែនជា​លក្ខណៈ​ប្លែក​ពិសេស​តែមួយ​មុខ​គត់​នោះទេ នៅមាន​គល់ឈើ​មួយទៀត​ប្រវែង ៩ ម៉ែត្រ ក៏​ពិសេស​ទាក់ទាញ​ផងដែរ​។ គល់ឈើ​នេះ​អណ្តែត​បញ្ឈរ​តាំងពី​ឆ្នាំ ១៨៩៦ និង​អាច​ទ្រ​ទម្ងន់​មនុស្ស​ម្នាក់​ទៀតផង​។ 

​    ​រកឃើញ​ដំបូង​ដោយ​ភូ​គ​ព្ភ​វិទូ Joseph Diller គល់ឈើ​ឈ្មោះ Old Man of the Lake បាន​អណ្តែត​បញ្ឈរ​តាំងពី​ពេលនោះ​មក ដោយ​លយ​ចេញ​មកលើ​ផ្ទៃ​ទឹក​កម្ពស់ ១,២ ម៉ែត្រ​។​

​    ​ហើយ​វា​មិនមែន​អណ្តែត​ត្រង់​តែមួយ​កន្លែង​នោះឡើយ កាលពី​ឆ្នាំ ១៩០២ លោក Diller បានចេញ​ផ្សាយ​ការសិក្សា​បែប​វិទ្យាសាស្ត្រ​របស់លោក​លើ​គល់​ឈើ​នេះ និង​រកឃើញថា​ក្នុង​រយៈពេល ៥ ឆ្នាំ​នៃ​ការរកឃើញ វា​បាន​រសាត់​ប្រហែល ៤០០ ម៉ែត្រ​ឆ្លងកាត់​បឹង Crater Lake នេះ​។ 

​    ​បើ​គិតពី​ឆ្នាំ​រកឃើញ គល់ឈើ​នេះ​មាន​អាយុ ១២០ ឆ្នាំ ប៉ុន្តែ​បើ​ពិសោធន៍​តាម​ជាតិ​កាបូន​ជាប់​លើ​គល់ឈើ​នេះ វា​អាចមាន​អាយុកាល​យ៉ាងតិចណាស់​ក៏ ៤៥០ ឆ្នាំ​ដែរ​។ ប៉ុន្តែ​មូលហេតុ​ដែល​ធ្វើឱ្យ​វា​អណ្តែត​បញ្ឈរ​គឺ​នៅ​មិនទាន់មាន​នរណាម្នាក់​ដឹង​នោះឡើយ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់