adverise with khmeread Unnamed %282%29

ស្រវឹងស្រា​បើករថយន្ត​លឿន​បុក​រថយន្ត​មួយគ្រឿង​ទៀត​កំពុង​បត់​លាន់​សូរ​ក្ឌាំង​!!!

    ភ្នំពេញ ៖ យុវជន​ម្នាក់​ទំនងជា​ស្រវឹងស្រា​បាន​បើករថយន្ត​ហាយ​ប្រ៊ី​ដ​ក្នុង​ល្បឿន​លឿន ជ្រុល​បុក​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ កំពុង​បត់​ពេញទំហឹង​ចំ​ពី​ចំហៀង​លាន់​សូរ​ក្ឌាំង​បណ្តាលឱ្យ​រង​ការខូចខាត​ទាំងសងខាង ប៉ុន្តែ​សំណាងល្អ​មិន​អ្នករងរបួស។​

    គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១១​ និង​១០​នាទី​យប់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៦ ចំណុច​មុខ​ធនាគារ​ FTB (​ផ្លូវភ្លោះ​កាណាឌីយ៉ា​) តាម​បណ្តោយ​ផ្លូវ​១១៤ កែង​ផ្លូវ​លេខ​៥៣ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ។​

    ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​ហាយ​ប្រ៊ី​ដ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AC-6748 បើក​តាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រុ​ស្ស៊ី​ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន ដោយ​ម្ចាស់​ទំនងជា​ស្រវឹងស្រា។​

    ពេលមកដល់​កន្លែងកើតហេតុ​ស្រាប់​តែមាន​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ ព​ណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 2W-7691 បើក​តាម​បណ្តោយ​ផ្លូវ​លេខ​៥៣ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ហើយ​បាន​បត់​ស្តាំ។ ខណៈ​កំពុង​បត់​ស្រាប់តែ​រថយន្ត​ហាយ​ប្រ៊ី​ដ បុក​ចំ​ពី​ចំហៀង​ពេញទំហឹង បណ្តាលឱ្យ​រថយន្ត​ទាំង​២​រង​ការខូចខាត​ខ្ទេចខ្ទី​សំណាងល្អ​មិនមាន​អ្នករបួស​។​

    ភ្លាមនោះ​សមត្ថកិច្ច​បានមក​ដល់​កន្លែងកើតហេតុ ប៉ុន្តែ​ភាគី​ទាំង​២​បានធ្វើការ​សម្របសម្រួល​គ្នា ដោយ​ខាង​រថយន្ត​ហាយ​ប្រ៊ី​ដ យក​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ ទៅ​ជួសជុល​សង​វិញ ហើយ​ភាគី​ម្ខាង​ទៀត​ក៏​យល់ព្រម​ដើម្បី​បញ្ចប់រឿង​មិន​រំខាន​ដល់​សមត្ថកិច្ច​៕


 

adverise with khmeread

មតិយោបល់