adverise with khmeread Unnamed %282%29

រថយន្ត​តូយ៉ូតា បើក​បត់​ក្រោយ ត្រូវ​រ៉ឺម៉ក​ដឹក​កម្មករ​រោងចក្រ​បុក​រងរបួស​ធ្ងន់​ម្នាក់​ស្រាល​ម្នាក់ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​កម្មករ​រោងចក្រ​ជាង ​៣០​ នាក់ បើក​ទៅបុក​ចំពាក់​កណ្តាល​រថយន្ត តូយ៉ូតា​ហាយ​យ៉ាក់ ដែល​បើកបរ​ដោយ​ជនជាតិចិន​ រួម​ដំណើរ​ជា​ជន​ជាតិចិន​ប្រុស​ស្រី​៥​នាក់​ទៀត បណ្តាលឱ្យ​បុរស​អ្នកបើក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក បាក់​ស្មងជើង​ខាងស្តាំ និង​កម្មរ​ការិនី​ម្នាក់​រងរបួស​ស្រាល រីឯ​ជាង​ ២០ ​នាក់​ទៀត​មិនមាន​រងរបួស​អ្វី​នោះទេ​។​

    ហេតុការណ៍​នេះ​នៅវេលា​ម៉ោង៦​ និង​៣០​នាទី​យប់​ថ្ងៃទី១២ តុលា ២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​៤ ស្ថិតក្នុង ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ។​

    តាម​សាក្សី​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា ដំបូង​គេ​ឃើញ រថយន្ត​បង្ក​ខាងលើ​ម៉ាក តូយ៉ូតា​ហាយ​យ៉ាក់ ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2S-9439 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ រួម​ដំណើរ​ជាមួយ​ជនជាតិ​ចិន​ប្រុស​ស្រី​៥​នាក់​ទៀត ធ្វើដំណើ​ត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ទិសដៅ​ពី​កើ​តទៅ​លិច​ស្របគ្នា​ជាមួយ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក។​

    ខណៈ​មកដល់​ចំណុចកើតហេតុ រថយន្ត​បាន​បើក​បត់​ក្រោយ ធ្វើឱ្យ​រ៉ឺម៉ក​វ៉ា​ក​អ៊ឺ ជ្រុល​ទៅបុក​ចំពាក់​កណ្តាល​រថយន្ត​បណ្តាលឱ្យ​បុរស​អ្នកបើក​រ៉ឺម៉ក បាក់​ស្មងជើង​ស្តាំ និង​កម្ម​ការ​នី​ម្នាក់រ​ងរ​បួ​ស្រាល ចំណែក​កម្មករ​ជាង​២០​នាក់​ទៀត​មិនមាន​រងរបួស​អ្វី​ឡើង។​

    ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​គេ​ដឹក​តាម​កង់​បី​ទៅ​គ្លីនិក​ឯកជន​នៅ​បែក​ចាន ដោយឡែក​រថយន្ត​និង​រ៉ឺម៉ក​ត្រូវបាន​ប៉ូលិស​ជំនាញ​ធ្វើការ​វាស់វែង​នាំយកមក​រក្សាទុក​នៅ​ផ្នែក​ចរាចរណ៍​ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​រង់ចាំ​ការដោះស្រាយ៕

 

adverise with khmeread

មតិយោបល់