adverise with khmeread 14686039 1083292801785634 1287829954 n

ខ្ទេច​!!! ​រថយន្តក៏​រួញខ្ទេច ម្ចាស់រថយន្ដក៏បាត់បង់ជីវីត (មានវីដេអូ)

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​នៅនឹងកន្លែង​ដោយសារតែ​បើករថយន្ត​លឿន ហើយ​ជ្រុល​ទៅបុក​កន្ទុយ​សណ្តោង​រ៉ឺម៉ក​រថយន្ត​ធុន​ធំ​ដែល​គេ​ចត​ទុកចោល បណ្តាលឱ្យ​រថយន្ត​រួញ​ខ្ទេច​ម៉ដ្ឋ​គ្មាន​សល់​។​

    គ្រោះថ្នាក់​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១០ យប់​ថ្ងៃទី​១១​ ខែតុលា​ ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ក្បែរ​ផ្ទះ​លោក​ជា សុផារ៉ា ប្រហែល ៣០០​ ម៉ែត្រ ស្ថិតក្នុង​សង្កាត់ គ​.​ម លេខ​៦ ខណ្ឌ ប្ញ​ស្សី​កែវ។​

    ប៉ូលិស​និយាយថា បុរសរងគ្រោះ​ឈ្មោះ សើរ សុ​ចាន់ ភេទ​ប្រុស ​អាយុ ២៧​ ឆ្នាំ មុខរបរ​បើករថយន្ត ស្នាក់នៅ​ផ្ទះជួល សង្កាត់​ច្រាំង​ចំ​រះ​ទី១ ​ខណ្ឌ​ប្ញ​ស្សី​កែវ និង​មាន​ស្រុកកំណើត ភូមិ ត្រពាំង​ជ្រៃ ឃុំ​ព្រៃ​វិហា ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ។ ​រីឯ​រថយន្ត​ដែល​ជនរងគ្រោះ​បើកបរ​ទៅបុក​កន្ទុយ​រ៉ឺម៉ក ម៉ាក់ RAV4 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2F-5978 ចំណែក​កន្ទុយ​រ៉ឺម៉ក​ដែល​គេ​ទុកចោល​នោះ ពាក់​ស្លាក​លេខ ព្រះ​សី​ហ​នុ 4A-1265។​

    តាម​ប្រភពពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា​ ដំបូង​រូបគាត់​កំពុង​នៅ​ក្នុង​ផ្ទះ ស្រាប់តែ​ឮស្នូរ​បុក​យ៉ាងខ្លាំង​ដូច​គ្រាប់បែក។ ​ភ្លាមៗ​នោះ​រូបគាត់​ក៏​ចេញទៅ​មើល​ស្រាប់តែ​ឃើញ​រថយន្ត​ខូចខាត​ខ្ទេច​អស់​ទៅហើយ។ ​ចំណែក​អ្នកបើកបរ​វិញ គឺ​បែកក្បាល​ធ្លាយ​ចេញ​ខូ​រ​កៀប​ជាប់​ក្នុង​រថយន្ត​ស្លាប់​តែម្តង។​

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅ​ដល់ ធ្វើការ​វាស់វែង​យក​រថយន្ត និង​កន្ទុយ​រ៉ឹ​ម៉ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី បើ​គ្មាន​ការ​ប្តឹងផ្តល់​ទេ សមត្ថកិច្ច​និង​ប្រគល់ជូន​ម្ចាស់​ដើម​វិញ។ ​ចំណែក​សព​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត៕​

 

adverise with khmeread

មតិយោបល់