adverise with khmeread 1

រថយន្ត​បា​ឡែ​ន​បើក​បុករ៉ឺម៉ក​កង់​បី​ក្រឡាប់​ផ្ងារ​កង់​របួស​ម្នាក់

    ភ្នំពេញ ៖ បុរស​ជា​អ្នករត់​កង់​បី​ម្នាក់​បាន​រងរបួស​បន្ទា​ប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​កាមរី​ (​បា​ឡែ​ន​) ​បើក​បុក​ពី​ចំហៀង​ពេញទំហឹង​បណ្តាលឱ្យ​រឺ​ម៉ក​ក្រឡាប់​ផ្ងារ​ក់​កាលពី​វេលា​ម៉ោង​៨ ​និង​៣០​នាទី​យប់ ថ្ងៃទី​១១ ​ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ផ្សារ​អូរឫស្សី តាម​បណ្តោយ​ផ្លូវ​លេខ​១០៧​កែង​ផ្លូវ​លេខ​១៨២ ស្ថិតក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា​។​

    តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញរ៉ឺម៉ក​កង់​បី​បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១០៧ ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​

    ខណៈ​មកដល់​កែង​ផ្លូវ​លេខ​១៨២​ ក៏មាន​រថយន្ត​កាមរី​ (​បា​ឡែ​ន​)​ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ ​2AB-7069 ធ្វើដំណើរ​ពី​លិចទៅ​កើត​បើកបរ​ដោយ​បុរស​ម្នាក់​បានមក​បុក​ចំ​ពី​ចំហៀង​ពេញទំហឹង​បណ្តាលឱ្យរ៉ឺម៉កក្រឡាប់​ផ្ងារ​កង់​ច្រ​ង៉ាង​ចំណែក​ម្ចាស់​រឺ​ម៉ក​រងរបួស​បែក​មុខមាត់​។​

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​ និង​ធ្វើការ​សម្របសម្រួល​ដោយ​ភាគី​ខាង​ម្ចាស់​រថយន្ត​ចេញថ្លៃ​ព្យាបាល​ទៅលើ​ភាគី​ខាងរ៉ឺម៉ក​កង់​បី​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​តែម្តង៕

adverise with khmeread

មតិយោបល់