adverise with khmeread Unnamed

ជនជាតិ​ចិន​បើករថយន្ដ​ព្រូស​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់ពី​ផ្ទាំង​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ពីរ​នាក់​និង​នារី​ម្នាក់​បើករថយន្ដ​ព្រូស​មួយគ្រឿង​ជ្រុល​ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាលឱ្យ​ខូចខាត​ចំនួន​ពីរ​ផ្ទាំង ចំណែក​រថយន្ដ​បើក​បាន​ប្រហែល​៥០​ម៉ែត្រ​ដាច់​កាឡេ​ទៅមុខ​លែងរួច​។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅ​វេ​ល​ម៉ោង​៩ ​និង​៤៥​នាទី​យប់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្តុ​ប​ផ្សារ​អូរឫស្សី តាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

    រថយន្ដ​បង្ក​ម៉ាក តូយ៉ូតា ព្រូស ពណ៌​ផ្ទៃមេឃ ពាក់​ស្លាក​លេខ ភ្នំពេញ ​2Z-1065 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​និង​រួម​ដំណើរ​ជាមួយ​បុរស​នារី​ពីរ​នាក់​ទៀត​ជា​ជន​ជាតិចិន​ដូចគ្នា។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ដ​បង្ក​ធ្វើដំណើរ​តាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស ទិសដៅ​ពី​ជើង​ទៅ​ត្បូង។ ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏​ជ្រុល​ចង្កូត​ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាលឱ្យ​ខូចខាត​ចំនួន​២​កង់​។​

    ក្រោយពី​បង្កហេតុ​រួច​រថយន្ដ​បង្ក​បាន​ព្យាយាម​បើក​គេចខ្លួន​តែ​ពេល​បើក​បាន​ប្រហែល​៥០​ម៉ែត្រ​រថយន្ដ​បាន​ដាច់​កាឡេ​កង់​ខាងមុខ​ផ្នែក​ខាងឆ្វេង​បន្តដំណើរ​ទៅមុខ​លែងរួច​។​

    ក្រោយមក​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែងកើតហេតុ ​និង​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​ស្ទួ​ច​យក​រថយន្ដ​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាម​និតិ​វី​ធី​ច្បាប់​៕

adverise with khmeread

មតិយោបល់