adverise with khmeread Ff279c1457fb31fd83c9e3544885bf87

ភរិយា Wayne Rooney ចេញមុខ​ឆ្លើយតប​ចំពោះ​ក្រុម​អ្នក​រិះគន់​ប្តី​របស់ខ្លួន​

    ​ភរិយា​របស់ Wayne Rooney អ្នកស្រី Coleen Rooney បាន​វាយបក​អ្នក​រិះគន់​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​អង់គ្លេស​រូបនេះ​វិញ នៅក្នុង​បណ្តាញ​សង្គម Twitter ។​

​    ​ទម្រង់​លេង​របស់ Rooney ក្នុង​រដូវ​កាល​នេះ ត្រូវបាន​គេ​រិះគន់​យ៉ាងខ្លាំង​ហើយ​គាត់​ក៏​ជា​ប្រធានបទ​នៃ​ការរិះគន់​ដ៏​ខ្លាំង​បន្ថែមទៀត​សម្រាប់​ទម្រង់​លេង​ដែល​គាត់​បានបង្ហាញ​ក្នុងជំនួប​ជាមួយ​ប្រទេស Malta ទោះបីជា​តោ​កំណាច​អង់គ្លេស​អាច​ទទួលបាន​ជ័យជម្នះ​ក្នុងការ​ដឹកនាំ​ដំបូង​របស់លោក Gareth Southgate ក៏ដោយ​។​

​    ​ហើយ​អ្នកស្រី Coleen  Rooney ក៏បាន​ចេញ​មុខមក​ការពារ​លើ​ស្ថានភាព​មួយ​នេះ​ផងដែរ​។​

​    ​លោកស្រី Coleen បាន​ចេញមុខ​ឆ្លើយ​បត​ចំពោះ​ក្រុម​អ្នក​រិះគន់​នៅលើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​របស់ Rooney ហើយ​មើលទៅ​នាង​មិន​រីករាយ​ជាមួយនឹង​មតិ​ទាំង​នោះឡើយ​។​

​    ​នៅក្នុង Tweet មួយ​ដែល​ត្រូវបាន​លុបចោល​ទៅវិញ Coleen បានចេញ​មុខមក​ការពារ​ស្វាមី​របស់​នាង​ដោយ​និយាយថា "​កុំ​ស្រឡាញ់​លុយ​ពេក​។ បញ្ឈប់​ការ​ចំអក​បញ្ឈឺ​ចិ​ត្ដទៅ​... អ្នក​បានដឹង​រឿង​រ៉ាង​មិន​ឈប់​ឈរលើ​សារព័ត៌មាន​។ ព័ត៌មាន​និង​អ្នកគាំទ្រ​គួរតែ​មានគំនិត​វិជ្ជមាន​អំពី​ក្រុម​របស់​ពួកគេ (​មិន​ផ្តោត​តែ​លើ​កីឡាករ​មួយរូប​នោះទេ​) និង​ផ្តោតលើ​ការត្រៀម​ប្រកួត​សម្រាប់​ថ្ងៃស្អែក​"៕

adverise with khmeread

មតិយោបល់