adverise with khmeread Pavel

អតីតកីឡាករ Pavel Nedved: ការសោកស្តាយធំបំផុតរបស់ខ្ញុំគឺមិនបានលេងនៅMan Utd

          អតីត​កីឡាករបាល់ទាត់ Pavel Nedved បានសារភាព​ថា ការសោកស្តាយ​ធំបំផុត​របស់​លោក​នៅក្នុងវិស័យ​បាល់ទាត់​គឺការមិនបាន​លេង​ក្នុង​ក្រុម​បិសាច ក្រហម​​ Man Utd មុនពេល​លោកលាលែងពីអាជីពបាល់ទាត់។

          ​ដោយបាន​ចំណាយ​ពេល​៨​ឆ្នាំ​ជាមួយក្លឹប Juventus អតីត​កីឡាករ​ជម្រើស​ជាតិសាធារណរដ្ឋឆែក​រូបនេះ​លើក​ពាន​ក្របខណ្ឌអ៊ីតាលី Serie A បានបីលើក។​Nedved ធ្លាប់ត្រូវ​បាន​គេភ្ជាប់ទៅនឹងកិច្ច​ព្រមព្រៀង​ផ្ទេរមក​អង់គ្លេស​ ហើយ​ក្លឹប Chelsea ​ធ្លាប់បានចរចា ដើម្បីផ្ទេរ​កីឡាករ​រូបនេះមក​ពហុកីឡាដ្ឋាន Stamford Bridge ។ ទោះបីជា​យ៉ាងណាកីឡាករវ័យ​៤៤​ឆ្នាំ​និយាយថា គឺក្លឹប Man Utd​ ដែលជាគូប្រជែង​របស់ Chelsea ឯណោះ​ទេ ដែល​លោក​ចង់ចូល​រួម​។

          Nedved បាន​និយាយ​ថា “​ការសោកស្តាយដ៏ធំបំផុតនោះគឺខ្ញុំមិនបាន​លេង​ជាមួយក្រុម​​ Man Utd​។ ខ្ញុំ​ស្រឡាញ់​ក្លឹបនេះខ្លាំងណាស់។ ប៉ុន្តែ​ការចរចាផ្ទេរជា​មួយ​​ Man Utd គឺមិនដែល​កើតមានទាល់តែសោះ៕

adverise with khmeread

មតិយោបល់