adverise with khmeread Unnamed %281%29

ឃាត់​បុរស​យួន​ទិញ​លក់​អេតចាយ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន

    កណ្តាល ៖ បុរស​យួន​ទិញ​លក់​អេតចាយ​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្នុង​ករណី​រក្សាទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប់​នា​ថ្ងៃទី​១១​ តុលា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៧ ​និង​៥០​នាទី​យប់​នៅ ចំណុច​តាម​បណ្តោយ ផ្លូវជាតិ លេខ​២ មុខ​ច្រកចូល​ផ្ទះសំណាក់​រីករាយ​ស្ថិតនៅ ក្នុងភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនល្មើស​ឈ្មោះ ជី​ម យ៉ាំង​ជក់ ភេទប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិ​យួន​ប​ច្ចុ​ប្បន្ន​ស្នាក់នៅ​ផ្ទះជួល ភូមិ​ដើម​មាន សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្ដាល មុខរបរ​លក់​ទិញ អេតចាយ​។ ​វត្ថុតាង​ដកហូត​រួមមាន​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ice)​ ​ចំនួន ០២​កញ្ចប់​តូច ​(​មួយកញ្ចប់​ទៀត​មាន​ថ្នាំ​តែ​បន្តិច​ទេ​),​ ​កង់ ចំនួន ០១​ គ្រឿង និង​ទូរ​សព្ទ័​ម៉ាក SIGTECH ពណ៌​ខៀវ ១ គ្រឿង​។​

    ប៉ូលិស​បន្តថា នៅពេល​វេលា​ខាងលើ កម្លាំង​របស់​ប៉ុស្តិ៍ ដើម​មៀន ល្បាត​ក្នុងភូមិ​ស្រា​ស្ត ហើយ​បាន​ជួប​ជាមួយ​ជនសង្ស័យ​កំពុងតែ​ជិះ​កង់ ដោយមាន​ការសង្ស័យ​ក៏បាន​ធ្វើការ​ឃាត់ខ្លួន ហើយ​ឆែកឆេរ​ទៅលើ​ខ្លួន​ជនសង្ស័យ​បាន​រកឃើញ ថ្នាំញៀន​ចំនួន​ ០២ ​កញ្ចប់​តូច​នៅលើ​ខ្លួន​ជនសង្ស័យ​តែម្តង​។ បន្ទាប់មក​កម្លាំង​ប៉ុស្តិ៍​ក៏បាន​នាំខ្លួន​មកកាន់​ប៉ុស្តិ៍​ដើម​មៀន​តែម្តង​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច ជនល្មើស​បាន​សារភាពថា​ ថ្នាំញៀន​ ០២ ​កញ្ចប់​នេះ​ពិតជា​របស់ខ្លួន​ប្រាកដ​មែន ដែល​បាន​ទៅ​ទិញ​នៅ​ម្តុំ​ឡឥដ្ឋ ពី​មនុស្ស​ប្រុស​ម្នាក់ មិន​ស្គាល់ឈ្មោះ ក្នុងតម្លៃ ២​ម៉ឺ​ន​រៀល ដើម្បី​យកទៅឱ្យ​ឈ្មោះ ម៉ី ដែល​បាន​ប្រើ​ខ្លួន​ឱ្យទៅ​ទិញ​ដើម្បី​យកទៅ​ប្រើប្រាស់៕

adverise with khmeread

មតិយោបល់