adverise with khmeread Rooney 1

Wayne Rooney: ខ្ញុំនឹងព្យាយាមដើម្បីទទួលបានកៅអីក្នុងក្រុមជម្រើសអង់គ្លេសវិញ

          បន្ទាប់ពី​ត្រូវ​បាន​ដក​ចេញពី​ក្រុម​ជម្រើស​ដំបូងកីឡាករខ្សែប្រយុទ្ធ Wayne Rooney របស់ក្លឹប Man Utd បានប្តេជ្ញាចិត្ត​ថា នឹងបន្ត​ប្រឹងប្រែង​ដើម្បី​ទទួលបានកៅអី​ក្នុង​ក្រុម​ជម្រើស​ជាតិអង់គ្លេស​ដែលកំពុង​ដឹកនាំ​ដោយ​លោក​ Gareth Southgate។

          ប្រធាន​ក្រុម​អង់គ្លេស​រូបនេះនឹង​ត្រូវអង្គុយ​មើល​សម្រាប់​ជំនួប​ជម្រុះវើល​ខាប់​ក្នុង​ពូល F នៅ​យប់ថ្ងៃអង្គារជាមួយ​ក្រុម​ស្លូវេនី។​

          នៅពេលសួរតើ​មាន​អារម្មណ៍​ថា ជា​ដំណាក់កាលថ្មីឬយ៉ាងណា ក្រោយ​ពី​បានបង្ហាញ​មុខ​១១៧​លើក​ជាមួយជម្រើស​ជាតិ Rooney និយាយថា បា្រកដ ណាស់ “​ខ្ញុំមាន​អារម្មណ៍​ថា ការប្រកួត​របស់ខ្ញុំ​គឺខុសពីការប្រកួត​របស់​កីឡាករ​វ័យ២០​ឆ្នាំ​ ប៉ុន្តែ​ខ្ញុំ​​ថា ខ្ញុំមាន​គុណភាព​ដែល​អាច​ជួយ​ជំរុញក្រុមជម្រើស​ជាតិឲ្យ​បោះជំហានបន្តទៀត”។

          កីឡាកររូបនេះបានបន្តថា “​ខ្ញុំ​នឹង​បន្ត​ធ្វើ​ការងារ។ ខ្ញុំបាន​និយាយ​ពីមុនថា ខ្ញុំនឹងមិន​ឈប់​លេង​បាល់សម្រាប់ក្រុមជម្រើស​ជាតិ​អង់គ្លេស​ទេ”។ ខ្ញុំមាន​អារ​ម្មណ៍ថា ខ្ញុំ​មាន​អ្វីដែល​ត្រូវ​ផ្តល់ជូន​ច្រើន​ទៀត​ ។ ប្រាកដណាស់​ខ្ញុំនឹងបន្ត​រហូត​ដល់​វើលខាប់នៅរុស្ស៊ី៕

adverise with khmeread

មតិយោបល់