adverise with khmeread Taylor 13

អតីតប្រធានអាជ្ញាកណ្តាលសម្តែងការមិនសប្បាយចិត្តក្នុងការជ្រើសរើសលោក Anthony Taylor សម្រាប់ការប្រកួតរវាង Liverpool និង Man Utd

          ​ជំនួប​រវាង​ក្រុម​ Liverpool ​និង​ Man Utd នៅ​ថ្ងៃច័ន្ទ​សប្តាហ៍​ក្រោយ​បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ពិភាក្សា​ក្នុង​ចំណោម​អ្នក​គាំទ្រ​របស់​ក្រុម​ Liverpool ដោយសារការ​តែង​តាំងលោក Anthony Taylor ជាអ្នកកាត់ក្តី។

          អជ្ញាកណ្តាលវ័យ​៣៧​ឆ្នាំរូបនេះ​កើត​នៅ Wythenshawe និង​រស់នៅ​ចម្ងាយ​ត្រឹម​តែ​ ៦,២ម៉ាយល៍ពី​ពហុកីឡាដ្ឋាន Old Trafford ហើយលោកត្រូវ​បាន​ជ្រើស​តាំង​ដោយ​ PGMOL (Professional Game Match Officials Limited)​ សម្រាប់​ជំនូបនៅថ្ងៃច័ន្ទរវាង Liverpool និង Man Utd ប៉ុន្តែ​អ្នកគាំទ្រ​ខ្លះ​នៅ​តែ​ចូល​មក​បណ្តាញ​សង្គម ដើម្បីសម្តែង​ការ​ខកចិត្ត​របស់​ពួកគេ។

          អ្នកគាំទ្រ​ម្នាក់​បាន​សូរថា “​តើ​ Anthony Taylor អាចដឹកនាំ​ការ​ប្រ​កួត​នេះ ដូចម្តេច បើគាត់រស់នៅ​តែ​៦ម៉ាយល៍​ពី​ពហុកី​ឡាដ្ឋាន Old Trafford នោះ?”​។ ចំ​ណែកអ្នក​គាំទ្រ​ម្នាក់​ទៀត​បានសរសេរ​ថា “​លោក Taylor ពិតជា​មិន​ស័ក្តិសម​ធ្វើ​ជា​អាជ្ញាកណ្តាល​សម្រាប់ការប្រកួត​មែនទេ?”។

អតីត​ប្រធាន​ PGMOL លោក Hackett ដែល​ធ្លាប់ដឹកនាំ​ PGMOL រហូត​ដល់​ឆ្នាំ​២០០៩​នោះ បាន​ចូល​រួម​សម្តែង​កា​រព្រួយ​បារម្ភ​ដោយហៅ​ការសម្រេច​ចិត្តជុំវិញ​កា​រ​តែ​ង​តាំង​លោក Taylorr ដើម្បីដឹកនាំ​ការ​ប្រកួត​នៅ​យប់​ថ្ងៃច័ន្ទនេះថា “មិនយុត្តិធម៌ទេ”។

          លោក Keith Hackett បាន​ពន្យល់​ពី​នីតិវិធី​ជ្រើស​រើស​​អាជ្ញាកណ្តាល​សម្រាប់ការប្រកួត​និង​វិធាន​ការ​នានា ដើម្បី​ចៀសវាងជម្លោះ​ផល​ប្រយោជន៍។ លោក​ Hackett បាននិយាយថា ព័ត៌​មាន​អំពី​អាជ្ញា​ត្រូវ​តែ​ត្រួត​ពិនិត្យនៅរាល់ពេល​ចាប់ផ្តើម​រដូវ​កាល​៕

adverise with khmeread

មតិយោបល់