adverise with khmeread Kwan

តារា​ហុងកុង​ក្រមុំចាស់​អាយុ ៥៤ ឆ្នាំ​រូបនេះ​នៅតែ​សិច​ស៊ី​ដូច​កាល​នៅ​ក្រមុំ​ក្មេង​

    ​លោកស្រី Rosamund Kwan វ័យ ៥៤ ឆ្នាំ បាន​ទៅ​ចូលរួម​ក្នុង​កម្មវិធី​សប្បុរ​ធម៌​មួយ និង​លាតត្រដាង​ថា​លោកស្រី​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រមូល​ការ​រចនា​ឈុត​រាត្រី​ផងដែរ​។​

​    ​នៅពេល​សួរ​អំពី​ការអបអរ​ខួបកំណើត​របស់លោក​ស្រី​កាលពី​ចុងខែ លោកស្រី Rosamun និយាយថា "​ខ្ញុំ​បាន​កាត់​នំ​ខេ​ក​ទី ១៨"​។ នៅពេល​សួរថា​ខ្លាច​ឡើង​ទម្ងន់​និង​បន់ស្រន់​អ្វីខ្លះ លោកស្រី​និយាយថា "​ខ្ញុំ​ញ៉ាំ​នំ​ខេ​ក​បន្តិច​ទេ ហើយ​បាន​បន់​ឱ្យ​សុខ​ភាពល្អ និង​សង្ឃឹមថា​ជំនួញ​បាន​រីកចម្រើន​"​។​

​    ​យោងតាម Lollipop លោកស្រី​ត្រូវបាន​គេ​សួរ​អំពី​ជីវិត​ស្នេហា​ផងដែរ​។ មាន​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ជាច្រើន​ឆ្ងល់​ថា ហេតុអ្វី​បានជា​តារា​សម្រស់​មួយ​នេះ នៅ​លីវ​បែបនេះ​។ លោកស្រី​ត្រូវបាន​គេ​សួរថា សង្ឃឹម​ស្វែងរក​មិត្ត​ប្រុស​ដែរ​ទេ​? លោកស្រី​និយាយថា "​ខ្ញុំ​បាន​ទុក​ជោគវាសនា​ចោល​ហើយ​"​។​

​    ​លោកស្រី​និយាយទៀតថា "​ខ្ញុំ​ចូលចិត្ត​នៅផ្ទះ ធ្វើ​លំ​ហាត់ប្រាណ និង​ចំណាយពេល​នៅ​ជាមួយ​សុនខ​ចិញ្ចឹម​។ ហើយ​ខ្ញុំ​គឺជា​អ្នក​ស្រឡាញ់​ឈុត​រាត្រី និង​សង្ឃឹមថា​វា​ជោគជ័យ​នៅពេល​ខ្ញុំ​ពាក់​វា​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់