adverise with khmeread Zlatan ibrahimovic1

Zlatan Ibrahimovic និយាយ​អ្វីខ្លះ​ពី Alexander Isak ដែល​គេ​ប្រសិទ្ធ​នាម​ថា "Ibrahimovic ទី​ពីរ​"?

    ​មានតែ Zlatan Ibrahimovic ម្នាក់​ប៉ុណ្ណោះ​ក្នុង​ផែនដី​នេះ​។ គ្មាន​នរណាម្នាក់​មាន​មន្ទិល​នោះឡើយ​ចំពោះ​រឿង​មួយ​នោះ​។​

​    ​ប៉ុន្តែ​បច្ចុប្បន្ន​គាត់​បាន​ចូលនិវត្តន៍​ពី​បាល់ទាត់​អន្តរជាតិ​ស៊ុយអែត ខណៈដែល​ពួកគេ​កំពុង​ជួយ​ប្រទះ​ភារកិច្ច​ដែល​មិនអាច​ទៅរួច​ក្នុងការ​ស្វែងរក​អ្នក​ជំនួស​តំណែង​រក​គ្រាប់​បាល់ និង​កាយសម្បទា​ដ៏​អស្ចារ្យ​ដូច Ibrahimovic បាន​នោះឡើយ​។​

​    ​ហើយ​ពួកគេ​ប្រហែលជា​អាច​ស្វែង​រកបាន​បុរស​ម្នាក់​ដែល​អាច​ជំនួស​តំណែង​មួយ​នេះ​បាន​ហើយ ដែល​នោះ​គឺជា Alexander Isak របស់​ក្រុម AIK​។​

​    ​Isak បានក្លាយ​ទៅជា​កីឡាករ​របស់ AIK វ័យក្មេង​បំផុត​ដែល​អាច​រក​គ្រាប់​បាល់​បាន ពេលដែល​គាត់​ស៊ុត​បញ្ចូល​ទី​ក្នុងជំនួប​ជាមួយ Ostersunds កាលពី​ខែមេសា ដោយ​គាត់​មាន​អាយុ​ត្រឹមតែ ១៦​ឆ្នាំ និង​១៩៩​ថ្ងៃ​ប៉ុណ្ណោះ​។​

​    ​គាត់​បាន​បន្ត​ចំណាប់អារម្មណ៍​បន្ថែមទៀត ដោយ​អាច​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​ក្នុងជំនួប​ជាមួយ Dif ក្នុង​រដ្ឋធានី Stockholm ប្រទេស​ស៊ុយអែត ចំ​ថ្ងៃ​ខួបកំណើត​វ័យ ១៧​ឆ្នាំ​របស់ខ្លួន ដែល​បានធ្វើឱ្យ Chinedu Obasi បានចាត់ទុក​គាត់​ថា​ជា "Ibrahimovic ថ្មី​"​។​

​    ​ប៉ុន្តែ​តើ Ibrahimovic កំពុង​គិត​អ្វី​ចំពោះ​ទាយាទ​របស់គាត់​?

​    ​យោងតាម​វេ​ប​សាយ Tuttosport បានឱ្យដឹងថា Ibrahimovic បាន​ប្រាប់​ទៅកាន់​ភ្នាក់ងារ​របស់គាត់​លោក Mino Raiola ឱ្យ​ផ្តល់​មតិ​ទៅដល់ Isak ឱ្យ​ផ្ទេរ​ទៅកាន់​អតីត​ក្លឹប​ចាស់​របស់ខ្លួន Juventus និង PSG ។​

​    ​Liverpool និង Leicester ក៏បាន​ផ្សាភ្ជាប់​ទំនាកទំនង​ជាមួយ​ការផ្ទេរ​សម្រាប់​ខ្សែប្រយុទ្ធ​កម្ពស់​ជាង ១,៩០​ម៉ែត្រ​រូបនេះ​ផងដែរ ខណៈ​បណ្តា​ក្លឹប​ក្នុង​តំបន់​អឺរ៉ុប​ដទៃទៀត​កំពុង​បង្ហាញ​ការចាប់អារម្មណ៍​ខ្លាំង​លើ Alexander Isak៕

adverise with khmeread

មតិយោបល់