adverise with khmeread 14689171 1143260195760854 436032740 o

បុរស​ម្នាក់​បើក​ម៉ូតូ​ធ្លាក់​រណ្តៅ​ការដ្ឋាន​ស្ពាន​ស្លាប់​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុរស​ម្នាក់​ជិះ​ម៉ូតូ​ធ្លាក់ចូល​រណ្តៅ​ការដ្ឋាន​សាងសង់​ស្ពាន​បណ្តាលឱ្យ​ស្លាប់​នៅ​ថ្ងៃទី​១១ តុលា ២០១៦ វេលា​ម៉ោង​៩​យប់​នៅ​ចំណុច​ការដ្ឋាន​សាងសង់​ស្ពាន​លេខ​១៨ (​ហៅ​ស្ពាន​ព្រែក​អុងប៉ាង​)​ ស្ថិតក្នុង​ភូមិ​ព្រែក​អុងប៉ាង ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល ដោយសារតែ​ពុំមាន​ភ្លើង​សញ្ញា​ត្រឹមត្រូវ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ អ៊ុត ធា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​ធ​នាគារ​ហត្ថា​កសិករ លីមីត​ធី​ត មាន​ទីលំនៅ​ភូមិ​ស្វាយ​ជួរ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល បើកបរ​ម៉ូតូ​ម៉ាក ​C125 ស៊េរី​2015 ពណ៌ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល 1R-3024 បានធ្វើ​ដំណើរ​ពី​ជើង ទៅ​ត្បូង។​

    លុះដល់​ចំណុច​ស្ពាន​លេខ ១៨ ក៏បាន​ជ្រុល​ចង្កូត​ទៅបុក​ខ្សែ​ចង​ព័ទ្ធ​កន្លែង​ការដ្ឋាន​សាងសង់​ស្ពាន​ដាច់​ខ្សែ​ ហើយ​ធ្លាក់ចូល​រណ្តៅ​ការដ្ឋាន​សាងសង់​ស្ពាន បណ្តាលឱ្យ​បោក​ក្បាល​និង​បាក់ក​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង។​

    ក្រោយពី​កម្លាំង​ជំនាញ​ចរាចរ​ណ៏ ចុះ​ពិនិត្យ​វាស់វែង​រួចហើយ ក៏បាន​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់