adverise with khmeread Unnamed %281%29

ឃាត់​ជនសង្ស័យ​ម្នាក់​ជាមួយ​ថ្នាំញៀន​នៅ​ស្រុក​មុខកំពូល​

    កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ក្នុងករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សា​ធាតុ​ញៀន​កាលពី​ថ្ងៃទី​១១ ​តុលា​ ឆ្នាំ២០១៦ ​វេលា​ម៉ោង​២​រសៀល​នៅ​ចំណុច​ពេទ្យ​បង្អែក​ប៊ុនរ៉ានី​ភូមិ​រកា​កោង ឃុំ​រកា​កោង​1 ស្រុក​មុខកំពូល ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ ជ្រិ​ន ​ចិន្តា ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ ​មុខរបរ​មិន​ពិត ប្រាកដ នៅ​ភូមិ​រកា​កោង​ ឃុំ​រកា​កោង​១ ​ស្រុក​មុខកំពូល ​ខេត្តកណ្ដាល ​(​ឃាត់ខ្លួន​)​។ ​វត្ថុតាង​ចាប់យក៖ ១.​ម៉ូតូ​ ១០០ កូរ៉េ​ ពណ៌​ក្រហម ​ពាក់ស្លាកលេខ ​ឋ​០៣៥៧ ភព​១ (01​គ្រឿង​), ២.​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ សង្ស័យ​ជា​សារធាតុ​ញៀន ​០១ ​កញ្ចប់​តូច​ និង​៣.​ទូរស័ព្ទដៃ​ម៉ាក​ណូគា​ចុច​ពិល​០១​។​

    ប៉ូលិស​បន្តថា កន្លងមក​ជនសង្ស័យ​ធ្លាប់បាន​ទិញ​ថ្នាំញៀន​ពី​ជន​មិន​ស្គាល់ឈ្មោះ ដែល​ប្រើ​ទូរស័ព្ទ​។ ​លុះ​មកដល់​ថ្ងៃទី​១១ ​តុលា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១ ​និង​៣០​នាទី​ជនសង្ស័យ​បាន​ជិះម៉ូតូ​ទៅយក​ថ្នាំញៀន ពី​ជន​មិន​ស្គាល់ឈ្មោះ​នៅ​ចំណុច​ភូមិ​អូរ​ឃុំ​ស្ដៅ​ស្រុក​កងមាស​ខេត្តកំពង់ចាម​បាន ​០១ ​កញ្ចប់​តូច​រួច​ជិះម៉ូតូ​សំដៅ​មក​កន្លែងកើតហេតុ។​

    ពេលនោះ​ត្រូវបាន​សមត្ថកិច្ច មានការ​សង្ស័យ​ក៏បាន​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​០១​កញ្ចប់​តូច​នៅជាប់​នឹង​ជើងខោ​ជនសង្ស័យ​ខាងស្ដាំ​។ ភ្លាមនោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ និង​វត្ថុតាង​បញ្ជ​ន​មក​ប៉ុស្តិ៍ ដើម្បី​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់